ប្លែកៗ ៖ ស្រ្តីម្នាក់ត្រូវបានរកឃើញថា ទូរស័ព្ទទៅសុំជំនួយជាបន្ទាន់ ពោលគឺទូរស័ព្ទទៅ
៩១១ (ភ្នាក់ងារប៉ូលីស) ដោយបានប្តឹងថា ខ្លួនកំពុងតែត្រូវបានឡានក្រុមប៉ូលីសមួយក្រុម
ដេញតាមប្រមាញ់ពីក្រោយ នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស world-
newstoday ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។
គួររំឭកផងដែរថា ករណីចម្លែកមួយនេះ បានកើតឡើងកាលពីពេលកន្លងទៅ នៅឯសហ
រដ្ឋអាមេរិក ហើយបើនិយាយពីមូលហេតុ ដែលបានធ្វើអោយឡានក្រុមមន្រ្តីប៉ូលីសតាម
ប្រមាញ់រថយន្តរបស់នាង ក៏ព្រោះតែនាងមិនព្រមឈប់នោះទេ បន្ទាប់ពីបើកឡានបុក
របងឃាំងរបស់ក្រុមមន្រ្តីប៉ូលីស ដើម្បីត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ជំនួសអោយការឈប់អែបខាងផ្លូវ បន្ទាប់ពីមានការតាមប្រមាញ់របស់ក្រុមមន្រ្តីប៉ូលីស
នាងបានបន្តបន្ថែមល្បឿន ហើយបែរជាទូរស័ព្ទទាក់ទងទៅ ៩១១ ទៅវិញ ដោយស្នើសុំ
អោយជួយអន្តរាគមន៍ ខណៈឡានប៉ូលីសតាមកៀកប្រកិតនឹងនាង ។ ជាលទ្ធផលនាង
ត្រូវបានចាប់ឃាត់ខ្លួន ហើយបើតាមការអះអាង នារីចិត្តសឿងរូបនោះ ទំនងមកពី
ស្រវឹង៕
ដោយ ៖ ពិសី
ប្រភព ៖worldnewstoday