CamNews

យល់ដឹង 

ហ្វីលីពីនចាត់វិធានទប់ស្កាត់ការហូរចូល ជម្ងឺអាថ៌កំបាំងមួយ ដែលបានសម្លាប់កុមារកម្ពុជាជាង ៦០ នាក់

ទីក្រុងម៉ានីល ៖​ នាប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសហ្វីលីពីនបានតំលើងនូវឧបករណ៏
តាម
ដានរកជម្ងឺផ្សេងៗនៅឯអាកាសយានដ្ឋានរបស់ខ្លួន ដើម្បីការពារការនាំចូលនូវជម្ងឺ
អាថ៌កំបាំង
មួយ ក្រោយពីវាបានសម្លាប់កុមារកម្ពុជាអស់ប្រមាណជាង ៦០ នាក់ ។


បើយោងទៅតាមសម្តីរបស់លោក Enrique Ona ដែលជាលេខាធិការប្រចាំមណ្ឌលសុខភាពមួយ
បានប្រាប់ដល់ភ្នាក់ងារសារពត៉មានអោយបានដឹងថា  ៖  ពួកយើងមានការប្រុងប្រយ័ត្នខ្ពស់បំផុត
នៅតាមអាកាសយានដ្ឋាន ស្របពេលនាប៉ុន្មានថ្ងៃចុងក្រោយនេះ សារពត៌មានភាគច្រើនបានចុះ
ផ្សយថាកុមារភាគច្រើនបានស្លាប់ តែបែរជាមិនដឹងមូលហេតុច្បាស់លាស់ទៅវិញ  ដូច្នេះ យើងខ្ញុំ
ក៏កំពុងតែមានវិធានការទប់ស្កាត់ ក៏ដូចជាការហូរចូលនៃជម្ងឺនេះ។

លើសពីនេះទៅទៀត គាត់បានបញ្ជាក់ថាទោះបីជាមានការផ្ទុះឡើងនូវជម្ងឺដែលបានសម្លាប់កុមារ
ដោយមិនដឹងមូលហេតុនេះក្តី ក៏មិនមានការដាក់កំហិតណាមួយមិនអោយប្រជាជនធ្វើដំណើរទៅ
កាន់ប្រទេសកម្ពុជានោះទេ។

គួរបញ្ជាក់ផងដែរថា  បើយោងតាមរបាយការណ៏របស់អង្កការសុខភាពពិភពលោក ( WTO ) បាន
អោយដឹងថា  នៅក្នុងអំឡុងពេលត្រឹមតែ  ៣ ខែប៉ុណ្ណោះ កុមារកម្ពុជាប្រមាណជាង ៦០ នាក់បាន
ស្លាប់ដោយសារតែជម្ងឹម៉្យាង  ដែលមកទល់និងពេលនេះពុំទាន់មានការបញ្ជាក់អះអាង ថាជម្ងឺនោះ
ជាជម្ងឺអ្វីនៅឡើយទេ។

គួររំលឹកផងដែរថា ជម្ងឺដែលបានសម្លាប់កុមារកម្ពុជាដោយមិនដឹងមូលហេតុច្បាស់លាស់នេះ បើនិ
យាយពីរោគសញ្ញាដែលអាចកើតមានឡើងនូវជម្ងឺនេះ  គឺថា កុមារកើនឡើងកម្តៅក្នុងខ្លួនលើសពី
ធម្មតា និង មានការពិបាកក្នុងការដកដង្ហើម៕

ដោយ ៖​ រិទ្ធី
ប្រភព ៖ yourhealth


Tags: international news strange entertainment