ព័ត៌មានអន្តរជាតិ ៖ បុរសម្នាក់ មកពីរដ្ឋ Ohio សហរដ្ឋអាមេរិក ប្រឈមនឹងការផ្តន្ទាទោស
បន្ទាប់ពីបានរកឃើញថា គាត់បានបង្ខាំងទុកក្រពើកំណាចមួយក្បាល ប្រវែង ២ ម៉ែត្រ
ជាងនៅជាន់ក្រោមដី ក្នុងផ្ទះរបស់គាត់ នេះបើតាមការអោយដឹងពីអាជ្ញាធរក្នុងស្រុក។
លើសពីនេះ បើយោងតាមសម្តី មន្រ្តីផ្លូវការក៏បានគូសបញ្ជាក់បន្ថែម អោយដឹងផងដែរថា
ក្រពើមួយក្បាល មិនត្រូវបានទុកដាក់ចិញ្ចឹមក្នុងលក្ខខ័ណ្ឌសមស្របនោះទេ ខណៈការ
ផ្តល់ចំណីអាហារក៏មិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសផងដែរ។
យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែល ក៏បានបញ្ជាក់អះអាងបន្ថែមអោយដឹងផងដែរ
ថា ក្រពើមួយក្បាល នឹងយកទៅទីជម្រកមួយ ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ខណៈ
ពេលដែលបុរសជាម្ចាស់ នឹងត្រូវប្រឈមក្នុងការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ដោយឡែក
មកទល់នឹងពេលនេះ អត្តសញ្ញាណរបស់គាត់ មិនត្រូវបានបញ្ជាក់ អោយដឹងនៅឡើយ
នោះទេ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ