CamNews

កីឡាអន្តរជាតិ 

បណ្តារ"កំពូលឯកត្តកម្ម"ពិបាកបំបែក នៅChampions League

Champions League បានចាប់ផ្តើមតាំងពីឆ្នាំ1955 ដែលពេលនោះត្រូវបានគេហៅឈ្មោះ
ថា
European Champion Club’s Cup ឬហៅកាត់ European Cup។ Realគឺជាក្លឹបដែល
បានទទួល
ពាននេះដំបូងគេបង្អស់​ ហើយការពារតំណែងនេះបាន 4រដូវកាលជាប់គ្នា ដែល
ជាឯកត្តកម្មមួយ
ពិបាកនឹងបំបែក។

ខាងក្រោមនេះជាបណ្តារកំពូលឯកត្តកម្មដែលពិបាកបំបែកនៅChampions League៖

បទចម្រៀងChampions League

បងចម្រៀងChampions League​ សរសេរដោយអ្នកនិពន្ធបទភ្លេងជនជាតិអង់គ្លេសTony Britten
នៅខែ11/1992។

លទ្ធផលមិនដែលចាញ់ក្នុងមួយរដូវកាលប្រកួត

មិនមានក្លឹបច្រើនឡើយដែលបានលើកពានChampions Leagueជាមួយនឹងលទ្ធផលមិនដែល
ចាញ់ពេញមួយរដូវកាលChampions League។ Ajax, Liverpool, AC Milan và Manchester
United គឺជាបណ្តារក្លឹបបាល់ទាត់ដែលបានធ្វើរឿងនេះបានសំរេចពីរដង។

ជ័យជំនះធំបំផុតក្រោយការប្រកួតទាំងទៅនិងមក(Play-On and Play-Off)

Benfica ជាក្លឹបកំពុងតែគ្រប់គ្រងឯកត្តកម្មនេះ។ ពួកគេបានបំបាក់Stede Dudelande ជាមួយ
លទ្ធផលសរុប18-0 ក្រោយទាំងពីរប្រកួត(8-0 Play-On និង 10-0 Play-Off)។ មើលទៅប្រហែល
ជាគ្មានក្លឹបណាអាចបំបែកឯកត្តកម្មនេះបានឡើយ។

ក្លឹបដែលគ្មានការស៊ុតបាល់ចូលយូរបំផុត

Arsenal សព្វថ្ងៃកំពុងគ្រប់គ្រងឯកត្តកម្មនេះជាមួយលទ្ធផល955 នាទី​ដែលអូសបន្លាយ
តាំងពីខែ9/2005 ដល់ខែ5/2006។

ក្លឹបស៊ុតបាល់បញ្ចូលទីបានច្រើនបំផុតក្នុងពូល

Manchester United និង Barcelona កំពុងចែកគ្នាគ្រប់គ្រងឯកត្តកម្មនេះជាមួយលទ្ធផល
20គ្រាប់។ Man United ធ្វើបានរឿងនេះក្នុងរដូវកាល1998/1999 ហើយBarca ទើបធ្វើបាន
រឿងនេះក្នុងរដូវកាល2011/2012 នេះឯង។

ជ័យជំនះជាប់គ្នា

Barcelona ធ្វើបាន9ដង ឈ្នះជាប់គ្នាក្នុងរដូវកាលប្រកួត2002/2003។

ឯកត្តកម្មបានប្រកួត

Raul ជាកីឡាករបានចេញប្រកួតច្រើនជាងគេនៅChampions Leagueជាមួយនឹង 144ប្រកួត។
ហើយអ្នកឈរលំដាប់បន្ទាប់គឺRyan Giggs និង Paolo Maldini ជាមួយលទ្ធផល139ប្រកួត។

ស្ដាច់ទាត់ទំលាយសំណាញ់

ឯកត្តកម្មនេះគឺRaul ជាអ្នកគ្រប់គ្រងជាមួយការស៊ុតបញ្ចូលទីបាន71 គ្រាប់។ អ្នកឈរលំដាប់ទីពីរ
និងទីបី គឺVan Nistelrooy (62 គ្រាប់) និង Andriy Shevchenko (58គ្រាប់)។

ឯកត្តកម្មស៊ុតបាល់បញ្ចូលទីមួយប្រកួត


5 គ្រាប់គឺជាឯកត្តកម្មដែលLionel Messi ទើបតែធ្វើបានក្នុងការប្រកួតឈ្នះBayer Leverkusen
រដូវកាលឆ្នាំនេះ។

កីឡាករចាស់បំផុតរកគ្រាប់បាល់បាន

Ryan Giggs ជាកីឡាករចាស់បំផុតរកគ្រាប់បាល់បានក្នុងប្រវត្តិសាស្រ្តChampions League។
គាត់បានស៊ុតបញ្ចូលសំណាញ់ Benfica កាលពីខែ9/2011 ពេលគាត់មានអាយុ37ឆ្នាំ 289ថ្ងៃ។

គ្រូបង្វឹកប្រវត្តិសាស្រ្ត

Bob Paisley ជាគ្រូបង្វឹកតែមួយគត់ដែលដណ្តើមបាន3 ពានEuropean Cup ឬហៅថា
Champions League។ Alex Ferguson ជាគ្រូបង្វឹកដែលមានឱកាសច្រើនក្នុងការយកស្មើ
ដោយរកបានពីរពានជាមួយMan United។

កាតក្រហម

Patrick Vieira, Edga Davids និង Didier Drogba កំពុងចែកគ្នាគ្រប់គ្រងឯកត្តកម្មកីឡាករ
ទទួលកាតក្រហមច្រើនបំផុតក្នុងប្រវត្តិសាស្រ្តChampions League ជាមួយនឹង3 ដងបណ្តេញ
ចេញពីតារាងប្រកួត។

កាតលឿង


ល្បីខាង"ស៊ី"កាត ប៉ុន្តែមានមនុស្សតិចណាស់ដែលបានគិតថាPaul Scholes ធ្លាប់ទទួលកាតបាន
32 កាតលឿងក្នុងការប្រកួតនៅChampions League៕

ដោយ៖ និស្ស័យ
ប្រភព៖ zing


Tags: super record champions league football