ព័ត៌មានអន្តរជាតិ ៖ ក្មេងស្រីវ័យ ១២ ឆ្នាំម្នាក់ បានទទួលរងរបួសជាទម្ងន់ បន្ទាប់ពីបុរស
ដែលជាជាងជួសជុលដំបូងម្នាក់ បានធ្លាក់ចំពីលើនាង ខណៈពេលដែលគាត់កំពុងតែជួស
ជុលដំបូងផ្ទះរបស់នាង នេះបើយោងតាមការដកស្រង់សេចក្តីរាយការណ៍ព័ត៌មាន ពីទីភ្នាក់
ងារបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។
ក្មេងស្រីវ័យ ១២ ឆ្នាំនេះ មានឈ្មោះ Maya Pur ជាពលរដ្ឋមកពីក្រុង Philadelphia សហរដ្ឋ
អាមេរិក ។ ដោយឡែក អំឡុងពេលនៃកើតហេតុធ្លាក់បុរសដែលជាជាងជួសជុលពីលើដំ
បូលផ្ទះមកនោះ នាង Maya គឺកំពុងតែអង្គុយនៅខាងក្រោម ក្នុងបន្ទប់ទទួលភ្ញៀវ មើល
កម្មវិធីប៉ុស្តិ៍ទូរទស្សន៍ គំនូរជីវចល។
ភ្លាមៗនោះ កាលដែលបានកើតមានឡើងនូវឧបទ្ទេវហេតុចៃដន្យមួយនេះហើយនោះ ក្មេង
ស្រីដែលជាជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះបន្ទាន់
ស្របពេលដែលនាងទទួលរងរបួសក្បាលជាទម្ងន់ ។ យ៉ាងណាមិញ បើនិយាយពីបុរស
ដែលជាជាងជួសជុលដំបូងផ្ទះរូបនោះវិញ មិនទទួលរងរបួសធ្ងន់អ្វីនោះទេ ពោលគ្រាន់តែ
រងរបួសស្រាលតែប៉ុណ្ណោះ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ