ចម្លែកៗ ៖ ដោយយោងតាមការដកស្រង់អត្ថបទផ្សាយ របស់គេហទំព័រសារព័ត៌មានប្លែក
បរទេស អោយដឹងថា បុរសម្នាក់ដែលជាពលរដ្ឋ មកពីប្រទេសប៉ាណាម៉ា បានស្នើអោយ
Guinness World Records ទទួលស្គាល់នូវសមត្តភាពពិសេសរបស់ខ្លួន បន្ទាប់ពីគាត់ចង់
ទទួលបាននូវបេក្ខភាពបំបែកឯត្តទគ្គកម្ម ខណៈបានសម្តែងនូវសមត្តភាពពិសេស ដោយ
ប្រើដៃ និងមាត់បកសំបកផ្លែដូងខ្ចី និងទុំ។
គួរបញ្ជាក់ផងដែរថា បេក្ខភាពដែលចង់អោយ Guinness World Records ទទួលស្គាល់
សមត្តភាពបំបែកឯត្តទគ្គកម្មរូបនេះ មានឈ្មោះថា Andres Gardin ជាពលរដ្ឋរស់នៅក្នុង
ប្រទេសប៉ាណាម៉ា ។ លើសពីនេះ បើតាមប្រភពសារព័ត៌មានដដែល ក៏បានដកស្រង់
សម្តីផ្ទាល់ លោក Andres ផងដែរថា ៖ ខ្ញុំពិតជាចង់បាននូវ Guinness Book ខ្លាំងណាស់
ពីព្រោះតែខ្ញុំពិតជាដឹងច្បាស់ថា សមត្តភាពពិសេសមួយនេះ ពិតជាអាចទទួលវាបាន។
មិនត្រឹមតែប៉ុណ្ណោះ គាត់បានបន្ថែមថា ការបកសំបកផ្លែដូងខ្ចី និងទុំនេះ វាមិនមែនជា
ការងាយស្រួលនោះទេ តែត្រូវទាមទារការអំណត់អត់ធ្មត់ ភាពរឹងម៉ាំនៃធ្មេញរបស់អស់
លោកអ្នក ក៏ដូចជា កំលាំងគួបផ្សំផងដែរ ។ យ៉ាងណាមិញ គាត់ក៏បានបញ្ជាក់ថា គាត់
អាចបកសំបកផ្លែដូងខ្ចី និង ទុំ បានដល់ទៅ ៥០០ ផ្លែ ក្នុងរយៈពេលត្រឹមតែ ៦ ម៉ោង ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ spy