Discovery ដែលជាយានអាវកាសធ្លាប់បានចូលរួមក្នុងកម្មវិធី space shuttle របស់ NASA
បានបង្ហាញខ្លួនជាថ្មី ដោយការហោះហើរចុងក្រោយបង្អស់នៅលើដែនអាកាសអាមេរិក
មុននឹងត្រូវបានបញ្ជូនទៅកាន់សារមន្ទីរ។
Discovery ត្រូវបានយកចេញពីអាគារដំឡើងដើម្បីទៅកាន់មូលដ្ឋាន Mate Demate នៅ
មជ្ឈមណ្ឌលអាវកាស Kennedy ។
មុននេះ កម្មវិធី Space Shuttle របស់ NASA បានបញ្ចប់កាលពីឆ្នាំ ២០១១ ក្រោយពេលបាន
បំពេញបេសកកម្មរយៈពេល ៣០ឆ្នាំ។
យានអាវកាស Discovery ត្រូវបានបំពាក់ភ្ជាប់នៅលើខ្នងរបស់យន្ដហោះ Boeing 747 និង
បានសំដែងនូវការហោះហើរលើដែនអាកាសក្រុង Washington ។
Discovery បានហោះហើរឆ្លងកាត់តំបន់សំខាន់ៗជាច្រើនដូចជា សេតវិមាន ព្រលានយន្ដ
ហោះជាតិ Ronald Reagan Washington និងទីលានជាតិ។ល។
មនុស្សរាប់រយនាក់កំពុងតាមដានការហោះហើរចុងក្រោយរបស់ Discovery ។
យានអាវកាស Discovery បានចុះចតនៅព្រលានយន្ដហោះ Dulles នៅមុនពេលនាំយក
ទៅកាន់សារមន្ទីរអាវកាស៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Reuters