CamNews

សុខភាព 

រូបមន្តធម្មជាតិ ២យ៉ាង ព្យាបាលជំងឺធ្លាក់ស ឱ្យជាសះស្បើយ បានយ៉ាងឆាប់រហ័ស (មានវីដេអូ)

ជំងឺធ្លាក់ស គឺជាប្រភេទជំងឺម្យ៉ាង ដែលកើតមានឡើងតែចំពោះស្រ្តីតែប៉ុណ្ណោះ។ គ្រប់ស្រ្តីដែល
កើតមានជំងឺនេះ នឹងបណ្តាលឱ្យមានទឹកពណ៌ស ធ្លាក់ចេញមកពីរន្ធយោនី (ប្រដាប់ភេទស្រ្តី)។
ជំងឺធ្លាក់ស កើតមានឡើងនៅក្នុងអំឡុង និងចន្លោះពេលដែលស្រ្តីមានរដូវ នៅក្នុងសប្តាហ៍ចុង
ក្រោយនៃខែមករដូវ។ ប្រសិនបើ មិត្តស្រី្តទាំងអស់មិនអាចព្យាបាលឱ្យបានជាសះស្បើយទាន់
ពេលវេលាទេ វានឹងក្លាយទៅជាប្រភេទជំងឺធ្លាក់រំារ៉ៃ ពិបាកនឹងព្យាបាល។

ដូច្នេះ​ ថ្ងៃនេះយើងសូមណែនាំជូនមិត្តស្រ្តីទំាងអស់នូវរូបមន្តងាយៗ  មួយចំនួនដូចខាងក្រោម
ដែលអាចជួយព្យាបាលជំងឺធ្លាក់ស ឱ្យជាសះស្បើយ បានយ៉ាងឆាប់រហ័ស ដោយមិនប៉ះពាល់
ដល់សុខភាព។


វិធីទី១៖ សូមយកគ្រាប់ធញ្ញជាតិ coriander ៣ស្លាបព្រាបាយ ដាក់ត្រាំទឹក​១កែវ ទុកមួយយប់
រួចត្រងយកទឹក នៅពេលព្រឹកឡើង បន្ទាប់មកផឹកទឹកនោះ មុនពេលទទួលទានអាហារ។

វិធីទី២៖ សូមកាត់យក រុក្ខជាតិ lady fingers ចំនួន ១០០ក្រាម រួចដាក់រុក្ខជាតិនេះ  ដាំក្នុងទឹក
ចំណុះ ១លីត្រ ទុករយៈពេល ២០នាទី រួចត្រងយកទឹក  ទុកឱ្យនៅក្តៅឧណ្ឌៗ   បន្ទាប់មកផឹក
នោះ ឱ្យបាន ៦០ ទៅ ៩០មីលីលីត្រ ជាការស្រេច។

មួយវិញទៀត មិត្តស្រ្តីទាំអស់ អាចផឹកទឹក cranberry ឱ្យបាន ២ ទៅ ៣ដង ក្នុង ១ថ្ងៃ  ក៏អាច
ជួយកាត់បន្ថយ និងព្យាបាលជំងឺធ្លាក់សបានផងដែរ  ឬ ទទួលទានផ្លែចេក ឱ្យបាន ២ ទៅ៣
ផ្លែ  ជាមួយនឹងប័រ (clarified butter) ជារៀងរាល់ថ្ងៃ   នឹងជួយឱ្យជំងឺធ្លាក់ស   បានធូរស្បើយ
យ៉ាងឆាប់រហ័ស។

បញ្ជាក់៖ គ្រាប់ធញ្ញជាតិ coriander,  រុក្ខជាតិ lady fingers, និង ប័រ (clarified butter)  អាចរក
ទិញបាននៅតាមផ្សារ និងផ្សារទំនើប៕


ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda

 


Tags: health Leucorrhea