CamNews

ព័ត៌មានអន្តរជាតិ 

នាវាដឹកយន្ដហោះបញ្ចុះសពប៊ីនឡាដែនមកដល់អូស្ដ្រាលី

នាវាដឹកយន្ដហោះ USS Carl Vinson របស់អាមេរិក រួមជាមួយនឹងទាហានជើងទឹក ៤.៧០០
នាក់ កាលពីម្សិលមិញ(២៣មេសា)បានចូលចតនៅកំពង់ផែ Rremantle ភាគនិរតីប្រទេស
អូស្ដ្រាលី។


នាវាដឹកយន្ដហោះនេះ នឹងចតនៅ Fremantle ប្រហែល ២ថ្ងៃ ដើម្បីចូលរួមក្នុងពិធី Anzac
Day ជាថ្ងៃបុណ្យរំឮកវិញ្ញាណក្ខន្ធរបស់អូស្ដ្រាលី និង ញូវសេឡែន។

រួមដំណើរមកកាន់អូស្ដ្រាលីជាមួយ USS Carl Vinson គឺនាវាល្បាត USS Bunker Hill
ដែលមានកាំជ្រួចការពារ នេះបើតាមសារព័ត៌មាន News របស់អូស្ដ្រាលី។ ក្រុមនាវិក
របស់នាវាទាំងពីរនេះទើបតែបានបញ្ចប់សកម្មភាពសមយុទ្ធជាមួយនឹងកងទ័ពជើងទឹក
ឥណ្ឌា។

នាវាដឹកយន្ដហោះដែលដំណើរការដោយថាមពលនុយក្លេអែរ USS Carl Vinson នេះ ត្រូវ
បានដាក់ឈ្មោះទៅតាមអតីតអ្នកតំណាងរាស្ដ្រ និងជាប្រធានគណកម្មការយោធា និងគណ
កម្មការដោះស្រាយបញ្ហាកងទ័ពជើងទឹករបស់សភាជាន់ទាបអាមេរិក។ ជ័យឃោសន៍របស់
នាវានេះគឺ "Vis Per Mare" មានន័យថា កម្លាំងបានមកពីសមុទ្រ។

វត្តមានរបស់នាវា USS Carl Vinson នៅ Fremantle បានកើតឡើងមិនយូរប៉ុន្មាន បន្ទាប់
ពីទាហានអាមេរិកដំបូងបានទៅកាន់អូស្ដ្រាលី ជាផ្នែកមួយក្នុងគម្រោងបញ្ជូនទាហាន
២.៥០០នាក់ទៅកាន់ប្រទេសធំមួយនេះ ដែលប្រធានាធិបតិ Barack Obama បានប្រកាស
កាលពីឆ្នាំទៅ។

គួរំឮកថា កាលពីខែឧសភា ឆ្នាំ ២០១១ USS Carl Vinson គឺជាកន្លែងទទួលសាកសពរបស់
អតីតមេភេរវកម្ម Osama bin Laden ក្រោយពីត្រូវបានកងកុម្មង់ដូអាមេរិកសម្លាប់នៅទីរួម
ស្រុក Abbottabad របស់ Pakistan។ បន្ទាប់មកទៀត នាវាដឹកយន្ដហោះនេះក៏បានក្លាយជា
កន្លែងបូជាសពរបស់ Osama bin Laden នៅសមុទ្រអារ៉ាប់៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE


Tags: usa ship