CamNews

ព័ត៌មានអន្តរជាតិ 

ឡានដឹកទំនិញ បើកបុកមនុស្សទាំងរស់ រួចអ្នកបើកបរ ព្យាយាម ចាក់សម្លាប់ខ្លួន

ព័ត៌មានអន្តរជាតិ ៖ រថយន្តដឹកទំនិញមួយគ្រឿង បោល បុក      មនុស្សទាំងកម្រោល នៅឯផ្សារទំនិញ ដើមណូអែល ប្រទេសបារាំងមួយកន្លែង ក្នុងក្រុង Nantes ខណៈអ្នកបើកបរ រថយន្តដឹកទំនិញខាងលើ  របាយការណ៍បញ្ជាក់អោយដឹងថា បានចាក់សម្លាប់ខ្លួនឯង នេះបើយោងតាមសម្តីមន្រ្តីផ្លូវការ ។


ហោចណាស់ មនុស្ស ១០ នាក់ រងរបួស ក្នុងនោះ ៥ នាក់ របួសធ្ងន់ ។ ដោយ  ឡែក ចលករពិតប្រាកដ នៅពីក្រោយការវាយប្រហារ ដ៏សាហាវមួយនេះ ពុំទាន់ជាក់ច្បាស់នៅឡើយទេ    ក៏ប៉ុន្តែ អ្វីដែលគេបាន ដឹងនោះគឺ ហេតុការណ៍វាយប្រហារលើកនេះ កើតឡើងទៅបាន រយៈពេលត្រឹម តែ ១ ថ្ងៃ ក្រោយពីមាន ករណីវាយប្រហារ បើករថយន្តបោលកិនមនុស្ស ទាំងរស់ នៅក្នុងក្រុង Dijon ។ បុរសជាអ្នកបើកបរបាន ស្រែកបន្លឺឡើងនូវឃ្លា "ព្រះជាម្ចាស់ គឺអស្ចារ្យ " ជាភាសា អារ៉ាប់ ។ យ៉ាង ណាមិញ  កាលពីថ្ងៃសៅរ៍ចុង សប្តាហ៍កន្លងទៅនេះ បុរសម្នាក់ ដែលបានស្រែកឡើងនូវ ឃ្លាដូចគ្នានេះ រួច   ធ្វើការវាយប្រហារទៅលើ ក្រុមមន្រ្តីប៉ូលីសនោះ ត្រូវបាន សមត្ថកិច្ច បាញ់សម្លាប់ ។


គួររំឮកថា ដើមសប្តាហ៍ ថ្ងៃច័ន្ទ ម្សិលមិញនេះ ប្រធានាធិបតី ប្រទេស បារាំងលោក Francois Hollande បានអំពាវនាវអោយមានការប្រុងប្រយ័ត្ន ក្រោយមានការវាយប្រហារ កាលពី   ចុង សប្តាហ៍ ដល់ទៅពីរ លើកថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខណៈជំរុញអោយសាធារណៈជន កុំអោយមានភាពភ័យខ្លាច ៕

- អាន ៖ ស្រែកបន្លឺឃ្លា "ព្រះជាម្ចាស់ គឺអស្ចារ្យ" ខណៈបើកការវាយប្រហារនោះ ត្រូវប៉ូលីស បាញ់សម្លាប់ និងចាប់ខ្លួន

ប្រែសម្រួល ៖ កុសល

ប្រែសម្រួល ៖ កុសល


Tags: Int news Breaking news World news Unt news Hot news France Clown