ព័ត៌មានអន្តរជាតិ ៖ ស្រ្តីម្នាក់ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមាន
ការវាយប្រហារពីសំណាក់តោកំណាចមួយក្បាល ខណៈពេលដែលនាងបើកយុទ្ធនាការសង្រា្គម
សឹក ( សិច ) នៅខាងក្រៅជាមួយនឹងមិត្តប្រុសរបស់នាង ពោលគឹ នៅក្នុងគុម្ពោតព្រៃ នៅជិត
តំបន់ Kariba ប្រទេស ហ្ស៊ីមបាវេ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានដែលបានចេញ
ផ្សាយដោយទំព័របរទេស Happening កាលពីពេលកន្លងទៅ ។
គួរបញ្ជាក់ផងដែរថា ស្រ្តីដែលជាជនរងគ្រោះរូបនោះ មានឈ្មោះថា Sharai Mawera ហើយនាង
គឺជាជនរងគ្រោះទី២ ហើយ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីមានការវាយប្រហារ
ពីសំណាចតោកំណាច នៅក្នុងតំបន់ Kariba ស្របពេលដែលប្រជាជននៅក្នុងតំបន់ក៏កំពុងរស់
នៅក្នុងភាពភ័យភិត ក៏ព្រោះតែនៅក្នុងតំបន់នេះ មានតោកំណាចពីរទៅបីក្បាល។
លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា អាជ្ញាធរឧទ្យានជាតិ និងសត្វព្រៃតំបន់នេះ
បានគូសបញ្ជាក់អោយដឹងថា កាលពីពេលកន្លងទៅ ការអប់រំជាទូទៅត្រូវបានធ្វើឡើងរួចមក
ហើយចំពោះប្រជាជនក្នុងតំបន់អោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្តិភាពផ្ទាល់ខ្លួន ខណៈ
ពេលដែលការដើរយប់នៅក្នុងតំបន់នេះ វាគឺជាហានិភ័យមួយខ្ពស់ ក្នុងការក្លាយខ្លួនជាចំណីអា
ហារតោកំណាចៗទាំងនោះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ Happening