អន្តរជាតិ ៖ នៅឯភាគខាងកើតប្រទេសចិនឯណោះវិញ មានលំហាត់ហ្វឹកហ្វឺនពិសេស ស្តីពី
ការចុះជួយអន្តរាគមន៍ ពេលមានគ្រោះរញ្ជូយដី ត្រូវបានធ្វើឡើង ដែលមានរយៈពេលដល់
ទៅ ២ ថ្ងៃឯណោះ គោលបំណងដើម្បីពង្រឹងក្រុមជួយសង្គ្រោះ អោយមានសមត្តភាព ក៏ដូច
ជាវិជ្ជាជីវៈច្បាស់លាស់ ខណៈចុះប្រតិបត្តិការ។
គួររំឭកផងដែរថា លំហាត់ហ្វឹកហ្វឺនពិសេសមួយនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ០៧
ឧសភា នាខេត្ត Fuzhou ភាគខាងកើតប្រទេសចិនដែលមានសមាជិកក្រុមចុះជួយសង្គ្រោះ
ដល់ទៅ ២៧ រូបមកពីទូទាំងប្រទេស ។ ខាងក្រោមនេះ គឺជារូបភាព ដែលបានផ្តិតចេញពី
សកម្មភាព អំឡុងពេលនៃការធ្វើលំហាត់ហ្វឹកហ្វឺនពិសេសលើកនេះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ chinadaily