CamNews

យល់ដឹង 

កំពូលរូបមន្តធម្មជាតិ ជួយឱ្យស្បែកមុខ សម៉ដ្ឋ ភ្លឺរលោង តឹងណែន យ៉ាងឆាប់រហ័ស

ស្បែកសម៉ដ្ឋ ភ្លឺរលោង គឺជាអ្វីដែលមនុស្សភាគច្រើន ប្រាថ្នាចង់បាន ជាពិសេស គឺមនុស្សស្រី
ព្រោះថា ស្បែកសស្អាត គឺជាភាពទាក់ទាញដំបូងគេ  មនុស្សអាចមើលឃើញពីចម្ងាយមុនគេ 
មុននឹងអាចឈានទៅជិតមនុស្សដែលខ្លួនស្រលាញ់ ចូលចិត្ត។ ដូច្នេះ  ស្បែកគឺជាភាពស្រស់
ស្អាត ដ៏មានឥទ្ធិពល ដែលអាចធ្វើឱ្យមនុស្សឈ្លក់វង្វេងបានយ៉ាងងាយស្រួល។

ខាងក្រោមនេះ គឺជារូបមន្តធម្មជាតិងាយៗ មួយចំនួន អាចជួយឱ្យស្បែក របស់លោកអ្នក និង 
សុភាពនារីទាំងអស់ សម៉ដ្ឋ តឹងណែន និងភ្លឺរលោង បានយ៉ាងឆាប់រហ័ស។

វិធីទី១៖ សូមយកម្ស៉ៅរមៀត ១ស្លាបព្រាកាហ្វេ លាយជាមួយនឹង ទឹកក្រូចឆ្មារស្រស់ ៣ស្លាប
ព្រាកាហ្វេ  កូរចូលគ្នាឱ្យសព្វ  បន្ទាប់មក  លាបនៅលើស្បែកមុខ  ទុករយៈពេល ១៥នាទី  រួច
លាងសម្អាតស្បែកមុខចេញ ជាមួយនឹងទឹកក្តៅឧណ្ឌៗ ជាការស្រេច។

វិធីទី២៖ សូមយកទឹកដោះគោជូរ ២ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកឃ្មុំសុទ្ធ ១ស្លាបព្រា
កាហ្វេ កូរចូលគ្នាឱ្យសព្វ បន្ទាប់មក លាបនៅលើស្បែកមុខ ទុករយៈពេល ១៥ ទៅ  ២០ នាទី 
រួចលាងសម្អាតជាមួយនឹងទឹកចេញជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ rapidhomeremedies 


Tags: knowledge Natural Remedies for Fair Skin