ឥណ្ឌា ៖ បើយោងតាមសេចក្កីរាយការណ៍ របស់គេហទំព័រសារព័ត៌មានបរទេស CNN ដែល
ទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ក្រុមយុវជនចិត្ត
សឿងជនជាតិឥណ្ឌា ៦ នាក់ ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីត្រូវបានរកអោយឃើញថា ពួក
គេបានចាប់រំលោកភ្ញៀវទេសចរជនជាតិស្វីស ស្របពេលដែលវាយស្វាមីរបស់នាងយ៉ាងដំ
ណំ ខណៈពេលដែលពួកគេក៏កំពុងតែបោះជំរំ នៅក្បែរព្រៃមូយកន្លែង ដែលមានទីតាំងស្ថិត
នៅក្នុងស្រុក Datia ភាគកណ្តាលប្រទេសឥណ្ឌា។
លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមអោយដឹងផងដែរថាពួក
អាក្រុមយុវជនចិត្តឆើតទាំងនោះ មិនត្រឹមតែចាប់រំលោភនិងវាយស្វាមីរបស់នាងយ៉ាងដំណំ
នោះទេ តែក៏បានលួចវត្ថុមួយចំនួនមានតម្លៃផងដែរដែលនៅក្នុងនោះរួមមានដូចជាកុំព្យូទ័រ
យួរដៃ ទូរស័ព្ទដៃ និងលុយជិត ២០០ ដុល្លារថែមទៀតផង។
ដោយឡែក បើនិយាយពីជនរងគ្រោះទាំងពីរនាក់នោះវិញត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ
ដើម្បីធ្វើការតាមដាននូវសុខភាព ស្របពេលដែលរាល់តំរូវការចាំបាច់ នឹងត្រូវបានផ្តល់ជូន បើសិនណាពួកគេទាំងពីរនាក់ពិតជាត្រូវការមែននោះ នេះបើយោងតាមសម្តីលោក Linus
von Castelmur ឯកអគ្គរាជទូតស្វីស ប្រចាំនៅឥណ្ឌា។
ហើយបើនិយាយពីជនជាប់ចោទ ដែលជាក្រុមទំនើងឥណ្ឌាទាំងនោះវិញ ត្រូវបានចាប់ឃាត់
ខ្លួនហើយ ស្របពេលដែលការផ្តន្ទាទោសនឹងត្រូវបានធ្វើឡើង បន្ទាប់ពីបានធ្វើការតាមដាន
ស៊ើបអង្កេត៕
ដោយ ៖ រិទ្ធី
ប្រភព ៖ CNN