ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលទើបតែបានចេញផ្សាយ
ដោយគេហទំព័រសារព័ត៌មានបរទេស កាលពីពេលកន្លងទៅនេះ បានអោយដឹងថា បុរសជន
ជាតិឥណ្ឌាម្នាក់ ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិត ខណៈពេលដែលលោក
ប៉ុនប៉ងធ្វើការសម្តែង គោលបំណងដើម្បីធ្វើការបំបែកឯត្តទគ្គកម្មពិភពលោក។
គួរបញ្ជាក់ផងដែរថា វីដេអូស្តីពីសកម្មភាព ប៉ុនប៉ងបំបែកឯត្តទគ្គកម្មពិភពលោក របស់បុរស
ជនជាតិឥណ្ឌារូបនេះ ក៏ត្រូវបានថតជាប់ជាខ្សែអាថ៍វីដេអូផងដែរ ដែលនៅក្នុងនោះ គាត់បាន
ព្យាយាមសួរព្រ័ត្រ ដោយប្រើតែសក់របស់គាត់ ចងភ្ជាប់ទៅនឹងឧបករណ៍សុវត្តិភាព ទន្ទឹមនៃ
ការសម្តែង ដោយមានការសាទរ ពីមហាជនមួយចំនួននោះ មានពេលមួយនោះ គេបែរជា
ឃើញគាត់បានស្លាប់បាត់បង់ជីវិតទៅវិញ ដោយប្រភពសារព័ត៌មានគូសបញ្ជាក់ថា ជម្ងឺគាំង
បេះដូងរបស់គាត់បានរើឡើង។
ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតរូបនេះ មានឈ្មោះថា Sailendra Nath Roy វ័យ ៤៩
ឆ្នាំ ជនជាតិឥណ្ឌា ធ្វើការសម្តែងសមត្តភាពគ្រោះថ្នាក់ទាំងនេះ នៅពីលើទន្លេ Teesta រហូត
ដល់ទៅស្លាប់ខ្លួន ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិច
ទៅ ៖
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ singaporeseen