CamNews

យល់ដឹង 

ទឹកចិត្តរបស់អ្នកម្តាយ

នៅលើលោកយើងនេះ គ្មានអ្នកម្តាយរូបណាដែលថាមិនស្រលាញ់កូនរបស់ខ្លួនឡើយ។ 
ចាប់តាំងពីកូនមកចាប់កំណើតក្នុងផ្ទៃរហូតដល់ពេលសំរាល ចាប់តាំងពីកូននៅតូចបាត
ជើងក្រហមរងាលរហូតដល់ធំមានគូរស្រករទៅទៀត អ្នកម្តាយមិនដែលមានវិនាទីណា
លោកភ្លេចកូនរបស់ខ្លួនឡើយ គឺតែងតែនៅតាមបីបាច់ថែរក្សា ការពារ ទំនុកបំរុង បារម្ភ
រំលែកទុក្ខ និងលើកទឹកចិត្តកូនជានិច្ច បើទោះជាត្រូវប្រឈមមុខនឹងការលំបាក ឧបសគ្គ
គ្រោះថ្នាក់រហូតដល់យកជីវិតទៅប្តូរ ក៏អ្នកម្តាយមិនដែលរេរា ត្អូញត្អែរឡើយ។

ទឹកចិត្តអ្នកម្តាយចំពោះកូន

ដូច្នេះសូមកូនប្រុសកូនស្រីមេត្តាគិតពិចារណាឡើងវិញ បើកំពុងដើរលើផ្លូវខុសសូមភ្ញាក់ខ្លួន
អោយទាន់ពេលវេលា។ធ្វើបុណ្យទាន់ខែភ្លឺ បើខែងងឹតហើយនោះ ទោះជាអ្នកយកប្រាក់រាប់
សិបលានដុល្លារជូនគាត់ ជូនអាហារឆ្ងាញ់ៗគាត់ពិសារ ក៏គាត់ទទួលលែងបានហើយ ហើយ
អ្នកក៏លែងបានឃើញស្នាមញញឹមរបស់គាត់អស់មួយជីវិតដែរ។
គ្មានគុណូបក្ការ:ណាធំជាងគុណរបស់អ្នកម្តាយ ហើយក៏គ្មានមហាសមុទ្រណាធំជាងសមុទ្រ
ទឹកភ្នែករបស់អ្នកម្តាយឡើយ៕

ដោយ៖ និស្ស័យ
ប្រភព៖ nissay


Tags: heart of mother lifestyleknowledge