CamNews

កំសាន្ត 

ពេជ្រ សេរីរ័ត្ន សម្ញែង​ភាព​ផ្អែមល្ហែម​ជាមួយ​ប្រុសក្មេង សង្ស័យ​ជា​សង្សារថ្មី

ភ្នំពេញៈ អតីតតារាស្រីធ្លាប់មានឈ្មោះល្បី និងជាតារាដែលសម្បូរ ទៅដោយរឿងអាស្រូវ ស្នេហាច្រើនជាងគេ នាង ពេជ្រ សេរីរ័ត្ន ថ្មីៗ នេះបានរំលេចរូបភាព ជាច្រើនបង្ហាញពីភាពស្អិតរមួត ស្និទ្ធស្នាលជាមួយ បុរសវ័យក្មេងរូបសង្ហារម្នាក់ បង្ហោះនៅពេញបណ្តាញ ទំនាក់ ទំនងសង្គម Facebook របស់នាងដោយនេះជាចេតនាមួយ ដែល នាងចង់បង្ហាញ ដើម្បីបង្អួតទស្សនិកជនពី ពន្លកស្នេហ៍ថ្មីដែល ទើប តែបណ្តុះឡើង ។

តាមរយៈរូបថតជាច្រើនសន្លឹក ដែលអតីតពិធីការិនីនាង ពេជ្រ សេរីរ័ត្ន បានបង្ហោះនៅលើ Facebook របស់នាងបានបង្ហាញ ឲ្យ ឃើញ ពីភាពស្និទ្ធស្នាលផ្អែមល្ហែម ជាមួយប្រុសសង្ហារវ័យក្មេង ដោយនាងបានថតរូប ផ្តេកផ្តួលនៅលើស្មាគ្នា ប្រៀបដូចជាគូស្នេហ៍ ហើយមិនតែប៉ុណ្ណោះ តារាស្រីវ័យជាង៣០ឆ្នាំរូបនេះ ថែមទាំងបាន បណ្តើរគ្នា ចេញទៅដើរលេង នៅប្រទេសវៀតណាម ថែមទៀតផង ។

នៅក្នុងរូបភាពដែលនាង បានរំលេចជាបន្តបន្ទាប់ ជា សាធារណៈ នោះ នាង ពេជ្រ សេរីរ័ត្ន មិនបានបញ្ជាក់ពីអត្តសញ្ញាណ របស់បុរស រូបសង្ហារ សាច់សរកូនកាត់ចិន វ័យក្មេងម្នាក់នោះថា ជាអ្នកណាឡើយ ដែលជាដើមហេតុធ្វើ ឲ្យអ្នកលេងបណ្តេញសង្គមមួយនេះ លាន់មាត់ស្ទើរគ្រប់គ្នាថា “គោចាស់ ចង់ស៊ីស្មៅខ្ចី” ក្រោយពីនាង បង្ហាញពី ទំនាក់ទំនងជិតដិតជាមួយបុរសរូបនោះ។

តែទោះជាយ៉ាងណា Looking TODAY មិនអាចទាក់ទងទៅនាង ពេជ្រ សេរីរ័ត្ន ដើម្បីសាកសួរនាងពីចំណងមិត្ត ភាពរវាងនាង និង កំលោះសង្ហារម្នាក់នោះឡើយ ព្រោះថាពេលនេះនាងកំពុង តែស្ថិត នៅប្រទេសវៀតណាម នៅឡើយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh