អន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មាន
 បរទេស Happening កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ស្រ្តីម្នាក់ត្រូវបាន
 ចាប់ឃាត់ខ្លួន បន្ទាប់ពីរកអោយឃើញថា បានខាំដាច់ផ្នែកខ្លះនៃអណ្តាតមិត្តប្រុសរបស់ខ្លួន
 ខណៈពេលដែលមានជម្លោះនៅក្នុងអំឡុងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់កាលពីពេលកន្លង
 ទៅ។
លើសពីនេះទៅទៀត បើយោងតាមសម្តីមន្រ្តីប៉ូលីសបានបញ្ជាក់អោយដឹងថា ស្រ្តីដែលជា
 ជនជាប់ចោទរូបនោះមានឈ្មោះថា Elaine Cook  ជាពលរដ្ឋរស់នៅក្នុងរដ្ឋ Illinois សហរដ្ឋ
 អាមេរិក។ ដោយឡែក បើយោងតាមប្រភពសារព័ត៌មានដដែលបានអោយដឹងថា នៅក្នុង
 អំឡុងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ គូស្នេហ៍មួយគូនេះ បានចេញទៅក្រៅជាមួយគ្នា លុះ
 ពេលត្រលប់មកវិញ បែរជាឈ្លោះប្រកែកគ្នា រហូតដល់ជាកើតមានអំពើហិង្សា ដោយមាន
 ពេលមួយនោះ ជនជាប់ចោទក៏បានខាំដាច់ផ្នែកខ្លះនៃអណ្តាតមិត្តបុ្រសរបស់ខ្លួនតែម្តង។
ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំណាក់ក្រុមមន្រ្តីប៉ូលីសដោយបានបញ្ជូនជនរងគ្រោះ
 ទៅកាន់មន្ទីរពេទ្យ  ស្របពេលដែលជនជាប់ចោទ  ត្រូវរងការចោទប្រកាន់ពីបទបង្ករបួស
 ស្នាម៕
ដោយ ៖ ពិសិដ្ឋ
 ប្រភព ៖ Happening