មុនពេលប្រកួតវគ្គផ្តាច់ព្រាត់ចាប់ផ្តើម ទាំងChelsea និង Bayern សុទ្ធតែមានចំនុចគួរ
អោយបារម្ភតែមួយដូចគ្នានោះគឺចំនុចខ្សោយត្រង់កន្លែងការពារ។
Bayern Munich – ការព្រួយបារម្ភនៅទីតាំងខ្សែការពារ
បញ្ហាត្រង់ចំនុចការពាររបស់Bayernពេលនេះ គឺពួកគេមិនមានខ្សែការពារណាដែលលេងបានល្អ
លំដាប់ពិភពលោកឡើយ យើងឃើញមានតែប្រធានក្រុមPhillip Lahm តែម្នាក់ប៉ុណ្ណោះដែលលេង
បានល្អត្រង់កន្លែងនេះ។ ក្នុងរយះពេលមុនៗ គ្រូបង្វឹកHeynckes តែងតែប្រើប្រាស់Jerome Boateng
និង Holger Badstuber ដាក់ឲលេងការពារនៅពីមុខអ្នកចាំទីManuel Neuer។ ប៉ុន្តែអ្នកទាំងពីរខាង
លើនេះលេងមិនបានល្អក្នុងទីតាំងនេះទេ។ អ្នកដែលអាចទុកចិត្តបានបំផុតនៅរដូវកាលមុនគឺ Daniel
Van Buyten ប៉ុន្តែគាត់បានធ្លាក់កូដលេងមិនបានល្អទៀតឡើយព្រោះតែរបួសនិងអាយុកាលរបស់
គាត់។
Jerome Boateng មិនទាន់ធ្វើអោយជឿជាក់នៅទីតាំងខ្សែការពារឡើយ
ចំនុចដែលគួរឲបារម្ភជាងនេះរបស់Bayern នៅក្នុងការប្រកួតវគ្គផ្តាច់ព្រាត់ខាងមុខនេះ មិនមាន
ការចូលរួមពីBadstuber ព្រោះត្រូវបានព្យួរឈ្មោះ។ លើសពីនេះទៅទៀតបរាជ័យ2-5 ក្នុងការប្រកួត
ជាមួយDortmund នៅវគ្គផ្តាច់ព្រាត់ពានររង្វាន់ប្រចាំប្រទេសទើបតែកន្លងផុតទៅនោះ គឺជាការបញ្ជាក់
យ៉ាងច្បាស់ថាទីតាំងការពាររបស់Bayern កំពុងជួបបញ្ហាធ្ងន់ធ្ងរហើយ។
Chelsea – ភាពចុះទន់ខ្សោយនៃខ្សែការពារ
តំលៃដែលត្រូវសងសំរាប់ជ័យជំនះលើBarca នៅវគ្គពាក់កណ្តាលផ្តាច់ព្រាត់គឺថ្លៃបន្តិចហើយ។
ត្រង់ទីតាំងការពាររបស់Chelsea ពេលនេះគឺមានការចុះអន់ថយព្រោះតែការរងរបួសរបស់កីឡាករ
និងកាតផាកពិន័យ។ John Terry និង Ivanovic ត្រូវអង្គុយនៅក្រៅទីធ្លាប្រកួតព្រោះការព្យួរឈ្មោះ។
Gary Cahill និង David Luiz ត្រូវរងរបួសធ្ងន់មិនទាន់ឃើញចេញប្រកួតបាន។ ដូច្នេះខ្សែការពារខ្លាំង
បំផុតទាំងបួននាក់របស់Chelseaត្រូវបានបាត់បង់អស់បីនាក់ គឺនៅសល់តែAshley Cole និងអ្នកចាំ
ទីPetr Cechប៉ុណ្ណោះដែលអាចទុកចិត្តបាន។
មិនមានការចូលរួមពីTerry និង Ivanovic ជាការបាត់បង់មួយយ៉ាងធំសំរាប់Chelsea
ក្លឹបទាំងពីរសុទ្ធតែមានចំនុចខ្សោយនៅត្រង់ទីតាំងខ្សែការពារដូចគ្នា ដូច្នេះការប្រកួតផ្តាច់ព្រាត់
ខាងមុខនេះនឹងត្រូវបានសំរេចដោយការធ្វេសប្រហែសរបស់ខ្សែការពារក្លឹបណាមួយមិនខាន។
សូមរង់ចាំទស្សនា តាមដានទាំងអស់គ្នាថាតើការធ្វេសប្រហែសនោះនឹងធ្លាក់ទៅលើក្លឹមមួយណា?
ដោយ៖ nano
ប្រភព៖ 24h