យល់ដឹង៖ តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ដ ពិភពលោកថ្មីៗនេះ បានបង្ហាញថាស្រ្ដី
ដែលមានសុដន់ធំៗ គឺងាយនឹងទទួលយកនូវជម្ងឺមហារីកណាស់។ ការស្រាវជ្រាវដដែល
បានបន្ដទៀតថា មានស្រ្ដីចំនួន ១៦,០០០ នាក់នៅជុំវិញពិភពលោក ដែលមានសុដន់ធំៗ
នោះគឺអរម៉ូន (Genes) របស់ពួកគេមានផ្ទុកជម្ងឺមហារីករួចទៅហើយ។
តាមការសិក្សាថ្មីមួយទៀតបានបង្ហាញថា ស្រ្ដីដែលមានហរម៉ូន ប្រព័ន្ធការពារសេរីរាង្គបន្ដ
ពូជមិនសូវល្អ ក៏ងាយនឹងមានជម្ងឺមហារីកសុដន់ដូចគ្នា។ យោងតាមកាសិក្សាមួយនៅក្នុង
ក្រុមហ៊ុនអាវទ្រនាប់ស្រី្ដ នៃសហរដ្ឋអាមេរិកបានអោយដឹងថា ស្រ្ដីភាគច្រើនគឺមានទំហំ DDD
ច្រើនជាង AAA ពោលគឺស្រី្ដភាគច្រើនមានសុដន់ធំៗតែម្ដង។
បើតាមការធ្វើស្ថិតិនៅប្រទេស អង់គ្លេសវិញ ជារៀងរាល់ឆ្នាំគឺមាន ៥០,០០០ ករណីដែល
ស្រ្ដីអាចមានជម្ងឺមហារីក ពោលគឺក្នុងចំណោមស្រ្ដី ៨ នាក់មាន ១នាក់មានជម្ងឺនេះតែម្ដង។
លោកវិជ្ជបណ្ឌិត Nicholas Eriksson គ្រូពេទ្យផ្នែកអ័រម៉ូន រដ្ឋកាលីហ្វូញ៉ា (California) បានអោយ
ដឹងថា ស្រ្ដីដែលមានសុដន់ធំៗភាគច្រើនគឺតែងតែមានរោគមហារីកដោយមិនដឹងខ្លួនយ៉ាងនេះ។
ប៉ុន្ដែពេលខ្លះក៏បណ្ដាលមកពី ការជក់បារី កាហ្វេ ពិសារស្រា និងតំនរពូជនៃគ្រួសារផងដែរ៕
ដោយ៖ សារិន
ប្រភព៖ dailymail