ស្បែកមុខសស្អាត ចែងចាំងគឺជាអ្វីដែលមនុស្សគ្រប់រូបប្រាថ្នាចង់បាន ជាពិសេស គឺស្រី្តតែម្តង។
ប៉ុន្តែ ស្បែកមុខសស្អាតតែមួយមុខ គឺមិនគ្រប់គ្រាន់នៅឡើយទេ ប្រសិនបើ ស្បែកត្រង់ករបស់
អ្នកខ្មៅ នោះគឺពិតជាភាពខ្មាស់អៀនមួយសំរាប់ស្រ្តីផងដែរ ដែលគេហៅថាមុខស កខ្មៅ។
ខាងក្រោមនេះ យើងនឹងណែនាំអ្នកឱ្យសាកល្បងនូវរូបមន្តងាយៗ មួយចំនួនអាចជួយឱ្យស្បែក
ដែលខ្មៅនៅត្រង់ករបស់អ្នក ប្រែទៅជាសភ្លឺរលោងបានឆាប់រហ័ស។
វិធីទី១៖ សូមយកជ័រប្រទាលកន្ទុយក្រពើ លាបនៅស្បែកដែលខ្មៅ នៅត្រង់ក ដោយម៉ាស្សាថ្នមៗ
ទុករយៈពេល ២០នាទី រួចលាងសម្អាតទឹកចេញជាការស្រេច។
ចំណាំ៖ សូមប្រើប្រាស់វិធីនេះ ឱ្យបានម្តង ក្នុង១ថ្ងៃ នឹងជួយឱ្យស្បែកខ្មៅត្រង់ករបស់អ្នក
ប្រែទៅជា សភ្លឺរលោង បានយ៉ាងឆាប់រហ័ស។
វិធីទី២៖ សូមយកទឹកក្រូចឆ្មារលាបផ្ទាល់ទៅលើស្បែកខ្មៅត្រង់ក របស់អ្នក ប៉ុន្តែប្រសិនបើស្បែក
ករបស់អ្នកមានបញ្ហាស្បែកខូច សូមលាយទឹកក្រូចឆ្មារជាមួយនឹងទឹកបន្តិច រួចលាបនៅលើស្បែក
ខ្មៅត្រង់ករបស់អ្នក ទុករយៈពេល ២០នាទី បន្ទាប់មក លាងសម្អាតជាមួយនឹងទឹកត្រជាក់ចេញជា
ការស្រេច៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10