តើអ្នកចង់ឱ្យស្បែករបស់អ្នក សស្អាត ទន់ ភ្លឺរលោង ដោយមិនប្រើប្រាស់ផលិតកែសម្ជស្សទេ?
សម្រស់ស្រស់សោភា អាចកើតមានឡើង តាមវិធីច្រើនយ៉ាង ទៅតាមតម្រូវការ និងការជ្រើស
រើស របស់អ្នក តាមរយៈការប្រើប្រាស់ផលិតកែសម្ជស្សផ្សេងៗ និង ភាពស្រស់ស្អាតដោយវិធី
ធម្មជាតិ។
ខាងក្រោមនេះ គឺជាវិធីងាយៗ ជួយឱ្យកោសិកាស្បែកមុខរបស់អ្នកដុះលូតលាស់ល្អ និង ជួយ
ឱ្យស្បែកមុខ របស់អ្នក សម៉ដ្ឋ ទន់ តឹងណែន ដោយធម្មជាតិ ក្នុងរយៈពេលដ៏ខ្លី។
គ្រឿងផ្សំ៖
-ប្រេងអូលីវ (Extra-virgin olive oil)
-ទឹកឃ្មុំ
-ម្ស៉ៅ Baking soda
-ស្លាបព្រាកាហ្វេមួយ
-និង កូនចានគោមមួយ
វិធីផ្សំគ្រឿង៖
១/ ចាក់ប្រេងអូលីវ មួយស្លាបព្រាកាហ្វេ ចូលក្នុងកូនចានគោម
២/ ចាក់ទឹកឃ្មុំ កន្លះស្លាបព្រាកាហ្វេ ចូលក្នុងកូនចានគោម
៣/ ដាក់ម្ស៉ៅ Baking soda ចូលក្នុងកូនចានគោម
៤/ បន្ទាប់មក កូរគ្រឿងផ្សំទាំងនេះ ចូលគ្នាឱ្យសព្វ
វិធីប្រើ៖ ដំបូង ត្រូវលាងសំអាតស្បែកមុខរបស់អ្នក ឱ្យស្អាត ទុកឱ្យស្ងួត រួចយកទឹកលាបលើ
ស្បែកមុខរបស់អ្នក ឱ្យសើមតិចៗ បន្ទាប់មក យកគ្រឿងផ្សំ ដែលផ្សំរួចខាងលើ មកលាបនៅ
ស្បែកមុខ និង ក ថ្មមៗ ឱ្យសព្វ ទុករយៈពេល ១០នាទី រួចលាងសំអាតផ្ទៃមុខ និង ក របស់
អ្នកចេញ ដោយប្រើទឹកក្តៅឧណ្ឌៗ។ ធ្វើបែបនេះឱ្យបានមួយដង ក្នុងមួយសប្តាហ៍ នឹងជួយឱ្យ
ស្បែកមុខ របស់អ្នក សស្អាត ទន់ ភ្លឺរលោង និង តឹងណែន បានឆាប់រហ័ស៕
ដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies