CamNews

យល់ដឹង 

លោកយាយវ័យ ១១៦ ឆ្នាំប្រារព្ធពិធីខួប កំណើតរបស់ខ្លួន

បើយោងតាមរបាយការណ៍ ដែលបានចេញដោយប្រភពសារព័ត៌មានបរទេស (Leakar-
ea)
  បានអោយដឹងថា​ ស្រ្តីដែលមានវ័យចាស់ជាងគេនៅលើលោកយើងនេះ បានឈាន
ចូលអា
យុ ១១៦​ ឆ្នាំហើយ ។


គួរបញ្ជាក់ផងដែរថា លោកយាយដែលត្រូវបានអោយដឹងថា មានវ័យចាស់ជាងគេលើលោកយើង
នេះ មានឈ្មោះថា Mrs. Besse Cooper គឺបានរស់នៅក្នុងរដ្ឋ Georgia  សហរដ្ឋអាមេរិក ដែលមក
ទល់នឹងពេលនេះ  លោកយាយមានវ័យចាស់ជរាទៅហើយ   ពោលគឺវ័យ  ១១៦ ឆ្នាំ  ខណៈដែល
លោកយាយបានបំបែកឯតទគ្គកម្មពិភពលោកផងដែរ ។

មិនត្រឹមតែប៉ុណ្ណោះ  បើយោងតាមរបាយការណ៍  ក៏ដូចជា  ប្រភពសារព័ត៌មានដដែលបានបញ្ជាក់
អោយដឹងថា លោកយាយបានចាប់កំណើតនៅឯរដ្ឋ Tennessee ដែលស្តិតនៅភាគខាងត្បូងឆៀង
ខាងកើតសហរដ្ឋអាមេរិក នាថ្ងៃទី ២៦​ ខែសីហា ឆ្នាំ ១៨៩៦ ។ លើសពីនេះទៅទៀត ក្នុងអំឡុងខែ
មករា ឆ្នាំ ២០១១ លោកយាយក៏បានបំបែកឯតទគ្គកម្មពិភពលោកផងដែរ  ខណៈពេលដែលលោក
យាយមានវ័យចាស់ជាងគេនៅលើលោកយើងនេះ៕

ដោយ ៖ ពិសី
ប្រភព ៖ Leakarea


Tags: international news strange entertainment