ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលទើបតែបានចេញផ្សាយ
ដោយគេហទំព័រសារព័ត៌មានបរទេស CNN កាលពីប៉ុន្មានម៉ោងមុននេះ បានបញ្ជាក់អោយដឹង
ថា  កងទ័ពជើងទឹក ៣ រូប  បានស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែង  បន្ទាប់ពីយន្តហោះ EA-6B 
Prowler បានធ្លាក់កាលពីព្រឹកថ្ងៃច័ន្ទ ចម្ងាយប្រមាណជាង ៥០ ម៉ាយ (Miles) ពីរដ្ឋធានីវ៉ាស៊ីន
តោន។
លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបន្ថែមថា  ឧបទ្ទេវេហេតុគ្រោះថ្នាក់ដែន
អាកាសមួយនេះ បានកើតឡើងកាលពីព្រឹកថ្ងៃច័ន្ទកន្លងទៅ វេលាម៉ោង៨ និង ៤៥ នាទីព្រឹក
ខណៈពេលដែលធ្វើការហោះហើរសាកល្បង ពីមូលដ្ឋានទ័ពជើងទឹក ដែលមានមូលដ្ឋាននៅ
លើកោះ Whidbey Island ។
គួររំឭកផងដែរថា   មកទល់នឹងពេលនេះ  បើនិយាយពីអត្តសញ្ញាណអ្នកដែលបានស្លាប់បាត់
បង់ជីវិត   មិនទាន់បានបញ្ជាក់ច្បាស់នៅឡើយទេ  ស្របពេលដែលការតាមដានស៊ើបអង្កេត
រកមូលហេតុពិតនៃការធ្លាក់យន្តហោះលើកនេះ នៅតែបន្តមាននៅឡើយ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ cnn