CamNews

ព័ត៌មានអន្តរជាតិ 

សម្រេចបញ្ឈប់ បុគ្គលិក ២០,០០០ នាក់ និងលក់ចេញយន្តហោះ ២ គ្រឿង ក្រុមហ៊ុន Malaysia Airline ប្រកាសក្ស័យធន

ព័ត៌មានអន្តរជាតិ ៖ Christoph Mueller នាយកប្រតិបត្តិថ្មី ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី Malaysia Airline អះអាងអោយដឹង កាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍ នេះ អោយដឹងថា ពិតណាស់ ក្រុមហ៊ុនអាកាស ចរណ៍មួយនេះ ពិតជាក្ស័យធនហើយ ផ្នែកបច្ចេកទេស ។

គួរបញ្ជាក់ថា ថ្មីៗនេះ ក្រុមហ៊ុន ​អាកាសចរណ៍ម៉ាឡេស៊ី Malaysia Airlines បានចាត់តាំងនាយកប្រតិ បត្តិថ្មី លោក Christoph Mueller ខណៈលោក​  បានធ្វើសេចក្តីប្រកាសក្តែងៗ នៅថ្ងៃច័ន្ទ ដើមសប្តាហ៍ នៃខែ មិថុនា នេះអោយដឹងថា ក្រុមហ៊ុន ពិតជាក្ស័យធន​ហើយ ផ្នែក បច្ចេកទេស "technically bank - rupt" នេះបើយោងតាម    សេចក្តីរាយការណ៍ ពីគ្រប់ ទំព័រ​​ សារព័ត៌មាន ។ លោក Christoph Mueller គូសបញ្ជាក់ដល់ក្រុមអ្នកសារព័ត៌មានអំឡុង    សន្និសិទ កាសែតអោយដឹងថា ជាការពិត ក្រុមហ៊ុនអា កាសចរណ៍ យើងខ្ញុំ ពិតជាក្ស័យធនហើយផ្នែកបច្ចេកទេស ខណៈប្រតិបត្តិការក្រុមហ៊ុនបានចាប់ផ្តើម ធ្លាក់ចុះ មុននឹង ព្រឹត្តិ ការណ៍ សោកនាដកម្ម ឆ្នាំ​ ២០១៤ ទៅទៀត ។ ( "We are technically bankrupt The decline of performance started long before the ​ tragic ​ events of 2014," Christoph Mueller told reporters during a news conference. )

មិនត្រឹមតែប៉ុណ្ណោះ នាយកប្រតិបត្តិដដែលរូបនេះ​អោយដឹងថា​  ក្រុមហ៊ុន  របស់ខ្លួនកំពុងតែព្យាយាម ក្នុងការរកទីផ្សារលក់ចេញ យន្តហោះពីរ គ្រឿង ប្រភេទ A380 super jumbo    ស្របពេលដែលកម្លាំង ពលកម្ម នៃក្រុមបុគ្គលិកសរុប ២០,០០០ នាក់ ហោចណាស់ ៦០០០ នាក់ នឹង    ត្រូវបញ្ឈប់ពីការងារ ស្របពេលដែល បុគ្គលិកនៅសល់ ១៤,០០០នាក់ផ្សេងទៀតនឹងត្រូវបញ្ជូនអោយទៅកាន់មុខតំណែង ការងារថ្មី នៅក្រុមហ៊ុនអាកាសចរណ៍មួយផ្សេងទៀត ។

គួររំឮកថា ក្រុមហ៊ុនអាកាសចរណ៍មួយនេះ អំឡុងឆ្នាំ ២០១៤កន្លងទៅនេះរងនូវភាពរង្គោះរង្គើជាខ្លាំង ក្រោយសោកនាដកម្ម ជើងយន្តហោះ ចំនួន ២ MH370 និង MH17 ជួបនឹងឧទ្ទេវហេតុ  បាត់ខ្លូននៅឯ សមុទ្រចិនភាគខាងត្បូង និង ធ្លាក់ចុះ នៅប្រទេស អ៊ុយក្រែន ជាដើម ពោល MH370     បានបាត់ខ្លួន អំឡុងពេលហោះហើរ ពីទីក្រុង Kuala Lumpur ទៅ ប៉េកាំង ប្រទេសចិន ក្នុង    នោះ  អ្នកដំណើរសរុប ២៣៩ នាក់ បានដំណឹងសូន្យឈឹងដូចគ្នា បន្ទាប់ពីយន្តហោះមួយគ្រឿងនេះពុំទាន់រកឃើញនៅឡើយ រយៈពេល ៤ ខែក្រោយ បន្ទាប់ពីសោកនាដកម្មខាងលើ យន្តហោះម៉ាឡេស៊ី    ជើង  ហោះហើរ MH17 ត្រូវបានបាញ់ទម្លាក់ ដោយម៉ីស៊ីល នៅភាគខាងកើត អ៊ុយក្រែន ក្នុងនោះ អ្នកដំណើរសរុប ២៩៨ នាក់ ស្លាប់បាត់បង់ជីវិតទាំងអស់ ។ ស្ថិតនៅក្រោមការដឹកនាំ ពីសំណាក់ នាយកប្រតិបត្តិថ្មី លោក Mueller លោកមានគម្រោងក្នុងការស្តារលទ្ធភាពក្រុមហ៊ុនឡើងវិញ ជាមួយនឹង  យុទ្ធនាការ  នៅថ្ងៃទី ១ កញ្ញា ខណៈមានក្តីរំពឹងយ៉ាងមុតមាំអោយដឹងថា នឹងនាំមកនូវប្រាក់  ចំណូល   កើនឡើងមកវិញ នាដើមឆ្នាំ ២០១៧ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ sputniknews


Tags: Int news Breaking news Unt news Malaysia Plane crash MH17 MH370 MH198 Ebola Obama US