ព័ត៌មានកីឡា៖ Keith Thurman ជាកីឡាករប្រដាល់ជនជាតិអាមេរិកមួយរូប ដែលមិនធ្លាប់មានប្រវត្ដិប្រកួតចាញ់ទាល់តែសោះអស់រយៈកាល ២៦ ប្រកួតកន្លងមក បានបង្ហើបព័ត៌មានថាកីឡាករ ប៉ាក់គីអៅ គ្មានបំណងនឹងចង់ប្រកួតជាមួយ Floyd ម្ដងទៀតនោះទេ បន្ទាប់ពីមានរបួសកើតឡើងមក។
Keith Thurman បានគិតថា ប៉ាក់គីអៅ គ្មានចំណូលចិត្ដចង់ប្រកួតជាមួយ Floyd ម្ដងទៀតនោះទេ ក្រោយ ពីមើលឃើញការប្រកួត របស់កីឡាករ ដែលបរាជ័យនឹងបំបែករនាំងឃំការពាររបស់ Floyd ហើយរហូតចប់ការប្រកួតកីឡាករត្រូវរើជម្ងឺឡើង ឈានដល់ការវះកាត់ទៀតផងនោះ ។ ប្រភពដដែលបានបន្ថែមទៀតថាមិនត្រឹមតែកីឡាករតែម្នាក់ទេដែលមិនចង់ប្រកួតសារជាថ្មី បើសូម្បីតែមនុស្សរាល់គ្នាក៏មិនមានអារម្មណ៍ចង់មើលការប្រកួតនេះដែរ។ ក្នុងកំលុងពេលមួយសប្ដាហ៍មុនការប្រកួត ប៉ាក់គីអៅ រំពឹងទុកថា កីឡាករ អាចលេបថ្នាំព្យាបាលរបូសស្មាឲ្យជាសះស្បើយ ទំរាំដល់ថ្ងៃប្រកួត ប៉ុន្ដែត្រូវបានគេហាមឃាត់ ដោយឡែកមុនពេលការប្រកួតមួយសប្ដាហ៍ កីឡាករមិនអនុញាតឲ្យលេបថ្នាំអ្វីផ្ដេសផ្ដាសនោះទេ ហើយម្យ៉ាងវិញទៀត ក្នុងកម្រងលក្ខខ័ណ្ឌសំណួរកីឡាករ ក៏បានបំពេញខុសពីការពិត ផងដែរ ដោយកុហក់ថាមិនមានអ្វីកើតមានចំពោះ ខ្លួននោះទេ ។ ហើយការបរាជ័យនេះគ្នានរណាម្នាក់មានអារម្មណ៍ ចង់ស្ដីបណ្ដោសដល់កីឡាករនោះដែរ មានតែកីឡាករខ្លួនឯងទេដែលស្ដីបណ្ដោសឲ្យខ្លួនឯង។ នេះបើយោងតាមការចុះផ្សាយរបស់ គេហទំព័រ abs-cbnnews ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ abs-cbnnews