CamNews

យល់ដឹង 

អត្ថប្រយោជន៍សុខភាពដ៏សំខាន់ នៃរមៀត

រមៀត  គឺជាគ្រឿងផ្សំអាហារ ដ៏ពេញនិយមបំផុត ដើម្បីបង្កើនរសជាតិ  នៅក្នុងអាហារឱ្យ មាន ឱជារស  ឆ្ងាញ់ពិសា។ មិនតែប៉ុណ្ណោះ រមៀត ក៏ជាឱសថ ធម្មជាតិ ដ៏ពូកែស័ក្តសិទ្ធិផងដែរ ក្នុងការ ព្យាបាល ជំងឺផ្សេងៗ។ តើលោកអ្នកដឹងទេថា រមៀត  ជាឱសថ  ព្យាបាលជំងឺ  បានប៉ុន្មានយ៉ាង?

រមៀត អាចព្យាបាលជំងឺ  បានជាច្រើនប្រភេទ   ដូចជា៖ ប្រឆាំងនឹងជំងឺមហារីក រលាក ហើមការពារ មិន ឱ្យមានជំងឺពោះវៀន និង ថែរក្សាស្បែកឱ្យភ្លឺ ស ស្អាត  ពីធម្មជាតិ ដោយសារតែរមៀតជាឱសថ  ធម្មជាតិម្យ៉ាងដែលមានពណ៌ទឹកក្រូចដែលសម្បូរណ៍ទៅដោយ  សារធាតុAntioxidant និង សារធាតុ ចិញ្ចឹមជាច្រើនផ្សេងទៀត ដែលអត្ថប្រយោជន៍បានយ៉ាងល្អ ចំពោះសុខភាព។

ចំពោះការព្យាបាលការរលាក ហើម លោកអ្នកគ្រាន់តែ យករមៀតបុក ឬកិនឱ្យម៉ដ្ឋ រួចលាយជាមួយ ស្រាលាបត្រង់កន្លែង រលាក និងហើម។ ជាពិសេស  រមៀត   អាចថែរក្សាស្បែកឱ្យសម៉ដ្ឋ ភ្លឺរលោង  ដូចធម្មជាតិគ្រាន់តែយក រមៀតចាស់ស្រស់ៗ យកបុកឱ្យម៉ដ្ឋលាបលើខ្លួនឬផ្ទៃមុខរបស់អ្នក ទុករយៈ ពេល ១៥ ទៅ ៣០នាទី។

ម្យ៉ាងទៀតលោកអ្នកក៏អាចរក ទិញបាននៅតាមផ្សារទំនើបនូវម្សៅរមៀតសំរាប់ព្យាបាល ជំងឺផ្សេងៗ ទៀត បានយ៉ាងងាយស្រួលគ្រាន់តែមើលតាមការណែនាំដែលមានភ្ជាប់ជាមួយនឹងម្សៅរមៀត ដែល អ្នកទិញ៕

ដោយ៖ វណ្ណៈ
ប្រភព៖ myhealthylivingcoach


Tags: Knowledge The amazing health benefits of turmeric