CamNews

ប្លែកៗ 

ស្រី​ស្អាត​សម្ញែង​ទ្រព្យ ប្រកាស​រក​ប្ដី តាម​អ៊ី​ន​ធើរ​ណិ​ត

ប្រទេស​ចិន ហាក់ដូច​ជាមាន​ភាពល្បីល្បាញ​ជាងគេ អំពី​រឿងចម្លែកៗ ដែល​នឹកស្មាន​មិន​ដល់ ក្នុងនោះ ក៏មាន​ករណី​ស្រី​ស្អាត​ជ្រើសរើស​ប្ដី ដោយ​វិធី និង​លក្ខខណ្ឌ​ដ៏​មិន​គួរឱ្យ​ជឿ​។

ថ្មីៗនេះ នៅលើ​បណ្ដាញ​អ៊ី​ន​ធើរ​ណិ​ត​ចិន មានការ​ជ្រួលជ្រើម​ខ្លាំង ដោយសារតែ​ស្រី​ស្អាត​ម្នាក់ មាន​រហ័ស​នាម​ថា "Hyun Fujie" ជ្រើសរើស​ប្ដី តាម​គេហទំព័រ​សង្គម។ នារី​វ័យក្មេង​នេះ បាន​បង្ហោះ​រូប​ដ៏​ស្រស់ស្អាត​បំផុត​របស់ខ្លួន ហើយ​រូប​ទាំងនេះ ស្ថិតក្នុង​ស្ថានភាព​បង្អួត​ភាព​សិច​ស៊ី​ដល់​កម្រិត។ នៅ​ក្នុងការ​ឧទ្ទេសនាម នារី​នេះ សរសេរថា នាង​ជា​កូនស្រី​របស់​អ្នកមាន​រកស៊ី​ផ្នែក​អចលនទ្រព្យ​ម្នាក់ នៅ​សៀង​ហៃ។ នាង​ក៏បាន​សង្កត់ធ្ងន់ថា ទ្រព្យ​ដែល​នាង​ត្រូវ​ទទួលបាន​ពី​ឪពុក​នាង គឺមាន​ដល់​ទៅ ៣ពាន់​លាន​ដុល្លារ​អាមេរិក។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នាង​ថែមទាំង​បញ្ចេញ​ស្ទីល​ជាមួយ​ប្រាក់ ដើម្បី​ទាក់ទាញ​អនាគត​ស្វាមី​ទៀតផង។

ប៉ុន្ដែ ប្រការ​ដែល​គួរឱ្យភ្ញាក់ផ្អើល​បំផុត នោះ​គឺ​ការប្រកាស​នៅក្នុង ទំព័រ​របស់ខ្លួន នាង​សរសេរថា ៖ “ចង់​ធ្វើជា​ស្វាមី​របស់ខ្ញុំ គឺ​ត្រូវមាន ៖ ផ្ទះ​ស្អាត រថយន្ដ​ល្អ យ៉ាងហោច​ក៏ Porsche ។ ពិសេស​គឺ​ត្រូវ​ចេះ​ធ្វើការ​ផ្ទះ ព្រោះ​ខ្ញុំ​មិនចេះ​ដាំ​ស្ល និង​រកប្រាក់ទេ។ ទី​បី គឺ​កុំ​ស្រមៃ​ចង់ទៅ​រក​ស្រី​នៅ​ខាងក្រៅ ខ្ញុំ​នឹង​ប្រើ​កាំបិត​កាត់ “អា​អូន​តូច” របស់គាត់។ ទី​បួន ត្រូវមាន​ប្រាក់​លើសពី ២ពាន់​លាន​ដុល្លារ។ មាន​សញ្ញាបត្រ​អនុបណ្ឌិត។

នៅពេល​បាន​អាន​លក្ខខណ្ឌ​របស់​នាង គេ​ជឿថា ប្រាកដជា​មិនមាន​បុរស​ណា​ហ៊ាន​លើកដៃ​ធ្វើជា​ប្ដី​នាង ដោយសារតែ​ប្រាក់​នោះទេ។

ប៉ុន្ដែ ការស្វែងរក​អនាគត​ស្វាមី មិនមែន​មានតែ​មួយ​ក​រ​ណី​នោះទេ។ កន្លងមក ក៏មាន​រឿងរ៉ាវ​ប្រហាក់​ប្រហែល​នេះ ដែល​បានធ្វើឱ្យ​មានការ​ចាប់អារម្មណ៍​ជាខ្លាំង​ពី​សំណាក់​អ្នកលេង​អ៊ី​ន​ធើរ​ណិ​ត នៅ​ចិន។

គណនី​របស់ “Daji ពាន់​ឆ្នាំ”

នារី​វ័យក្មេង​រូប​ស្រស់​ម្នាក់ មាន​រហ័ស​នាម​ថា “Daji ពាន់​ឆ្នាំ” បានធ្វើឱ្យ​បុរស​ជាច្រើន​ត្រូវ​ឈ្លក់​វង្វេង។ នៅលើ​ទំព័រ Weibo របស់​នាង “Daji ពាន់​ឆ្នាំ” បានសរសេរថា ខ្លួន​ជាម​នុស្ស​លេង​ឫកពា និង​ស្មោះត្រង់ ចង់​ស្វែងរក​ប្ដី ក្នុង​វិស័យ​អចលនទ្រព្យ។ មិន​ត្រឹម​តែមាន​រូប​ស្រស់ស្អាត នាង​ថែមទាំង​មាន​រថយន្ដ​ទំនើប Maserati មាន​ប្រាក់​ច្រើន និង​ពេជ្រ​មានតម្លៃ។ “Daji ពាន់​ឆ្នាំ” ក៏បាន​បង្ហើប​ឱ្យដឹងថា នាង​ជា​កូនអ្នកមាន។

យ៉ាងនេះ​ក្ដី អ្នកលេង​អ៊ី​ន​ធើរ​ណិ​ត​ជាច្រើន សង្ស័យ​ចំពោះ​ការប្រកាស​ស្វែងរក​គូ​អនាគត​របស់​នាង។ ពួកគេ​យល់ថា ប្រសិន​ស្រស់ស្អាត មានទ្រព្យ​ច្រើន និង​ឆ្លាត​វៃ​បែបនេះ ហេតុអ្វី​ចាំបាច់​ត្រូវ​ប្រកាស​រក​ប្ដី​តាម​អ៊ី​ន​ធើរ​ណិ​ត?

 អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

បញ្ចេញ​ក្បាច់គុន នៅលើ​ដើម​ដូង ដើម្បី​អូសទាញ​សិស្ស

ចង់ឲ្យគេ Like និង Comment បានច្រើន បង្ហោះ​រូប​សិចស៊ី​លើ Facebook ត្រូវ​ប្ដី​សុំ​លែងលះ

បះ​សក់​! ពេល​ឃើញ​ស្រី​ស្អាត​បាត់​ខ្លួន​មួយ​រំពេច នៅ​ចំណត​រថយន្ដ​ក្រោម​ដី (វីដេអូ)


ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ KH/Northnews


Tags: China find husband Daji girl husband