CamNews

សុខភាព 

វិធីព្យាបាលកំចាត់ស្លាកស្នាមនៅលើស្បែក ដោយធម្មជាតិ

ស្លាកស្នាមនៅលើស្បែក  គឺជាជំងឺស្បែកម្យ៉ាងដែលបង្កឱ្យស្បែករបស់អ្នកឡើងពណ៌ក្រហម ក្តៅរោល រាល រលាកហើម និង ស្បែកមានសភាពស្ងួត។ល។ បញ្ហាទាំងនេះ គឺបណ្តាលមកពី កត្តាជាច្រើនដូចជាការរលាកស្បែក ការផ្លាស់ប្តូរអាកាសធាតុ និង ការផ្លាស់ប្តូរអរមន ជាដើម។

ខាងក្រោមនេះ យើងសូមណែនាំអ្នកឱ្យសាកល្បងនូវវិធីធម្មជាតិងាយៗ ដែលអាចជួយព្យាបាល កំចាត់ស្លាកស្នាម ដែលកើតឡើងដោយជំងឺរលាកស្បែក បានដោយខ្លួនឯងនៅផ្ទះ។

វិធីទី១៖ សូមយកទឹកសុទ្ធ ១កែវលាយជាមួយនឹងទឹកខ្មេះធ្វើពីផ្លែប៉ម ២ស្លាបព្រាកាហ្វេ និងទឹក ឃ្មុំសុទ្ធ ២ស្លាបព្រាកាហ្វេ រួចកូរចូលគ្នាឱ្យសព្វ  បន្ទាប់មក  ផឹកវាជាការស្រេច។ អ្នកក៏អាចយកវា មកលាបនៅ ស្បែកកន្លែងដែលរលាកបានផងដែរ។
ចំណាំ៖ ទឹកខ្មេះធ្វើពីផ្លែប៉ម អាចរកទិញបាននៅតាមផ្សារទំនើប។

វិធីទី២៖ សូមយកស្លឹកស្តៅ កិនឱ្យម៉ដ្ឋ ១ស្លាបព្រាកាហ្វេ លាយជាមួយនឹង  ម្ស៉ៅរមៀតម៉ដ្ឋ ១ស្លាបព្រា កាហ្វេ និងប្រេងល្ង ២ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ បន្ទាប់មកយកវាមកលាប នៅលើស្បែកកន្លែងរលាក ជាការស្រេច៕

សូមទស្សនា វីដេអូ ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ Top10HomeRemedies


Tags: Health Home Remedies for Eczema Scars