CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះកុបកម្ម ផ្អើលសហរដ្ឋអាមេរិក ក្រោយចេញសេចក្តីប្រកាស ប៉ូលីសបាញ់សម្លាប់ យុវជនម្នាក់ រួចគ្មានទោស

ព័ត៌មានអន្តរជាតិ ៖ ក្រសួងយុត្តិធម៌ នៃសហរដ្ឋអាម៉េរិក នឹងបន្តការស៊ើបអង្កេត លើករណីស្លាប់ របស់ យុវជនអាម៉េរិកមួយ រូបឈ្មោះថា ម៉ៃឃឺល ប្រោន វ័យ១៨ឆ្នាំ នៅទីក្រុង ហ្វឺហ្គូស្តុន, នេះបើតាមការ អះ អាង ពីអគ្គមេបញ្ជាការប៉ូលិស អេរីច ហូលឌឺ កាលពីល្ងាច ថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកាហើយឈានមកដល់ យប់ថ្ងៃដដែលនោះ អំពើហិង្សាបានផ្ទុះឡើង បន្ទាប់ ពី    អាជ្ញាធរ  ប្រកាសថា ជនសង្ស័យ ដារ៉ែន វីល សុន ដែលជាមន្ត្រីប៉ូលិសនោះ មិនបានសម្លាប់   ក្មេងប្រុសខាងលើនេះ ដូចការចោទប្រកាន់ របស់សា ធារណជនឡើយ ។

សារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃនេះទៀតថា លោកប្រធានាធិបតី អាម៉េរិក បារ៉ាក់ អូបាម៉ា ក៏បានចេញ មុខផងដែរ ដើម្បីបន្ធូរបន្ថយស្ថានការណ៍តានតឹង ដែលប្រជាពលរដ្ឋ មានការខឹងសម្បារ យ៉ាងខ្លាំង បន្ទាប់ពីបានឮព័ត៌ មានថា ក្មេងប្រុសដៃទទេម្នាក់  ត្រូវបានកងកម្លាំង ប៉ូលិស បាញ់សម្លាប់ នោះ។ ទោះជាយ៉ាងនេះក្តី អាជ្ញាធរប៉ូលិស      នៅ ហ្វឺហ្គូស្តុន បានអំពាវនាវឲ្យប្រជាជនទាំងអស់ ស្ងប់ ស្ងាត់រង់ ចាំលទ្ធផល នៃការស៊ើបអង្កេតដែលកំពុងធ្វើឡើង ។

ការស្លាប់របស់ ម៉ៃឃឺល ប្រោន បាន     ក្លាយជាប្រធានបទក្តៅ របស់ប្រជាជនអាម៉េរិក ទូទាំង សហរដ្ឋ ដែលចោទ ជា សំណួរថា តើកងកម្លាំងសន្តិសុខបង្កើតមក ដើម្បីការពារប្រជាជាន ឬដើម្បីសម្លាប់ ជន ស្លូត ត្រង់នោះ។ វាដូចទៅនឹង ការបកស្រាយ របស់លោក អូបាម៉ា កាលពីព្រឹកថ្ងៃចន្ទ ដែរថា “នេះមិន មែនគ្រាន់តែ ជាបញ្ហាសម្រាប់ទីក្រុង ហ្វឺហ្គូស្តុន ប៉ុណ្ណោះទេ តែវាគឺបញ្ហាសម្រាប់អាម៉េរិកទាំងមូល” ។

មេដឹកនាំអាម៉េរិក បានបញ្ជាឲ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវធ្វើការងារឲ្យបានខ្លាំងក្លា គ្រប់ទី កន្លែង  ទូទាំង ប្រទេស ដើម្បីកសាងទំនាក់ទំនង ឲ្យកាន់តែប្រសើរឡើង រវាង    សហគមន៍ និងច្បាប់ ដែលត្រូវអនុវត្តន៍ ។ ដោយឡែក ការតវ៉ាពេលនេះ ប្រជាពលរដ្ឋបានប្រមូលផ្តុំគ្នា ដើម្បីសម្តែង ការមិន ពេញចិត្ត ទៅនឹងសេចក្តីសម្រេច  របស់តុលាការ ដែលមិនបានផ្តល់ភាព យុត្តិធម៌ទៅ តាមអ្វីដែលពួក គេចង់បាន ។

គួរបញ្ជាក់ថា នៅ    ពេល នេះ អំពើហិង្សាកំពុងក្តៅគគុក នៅហ្វឺហ្គូស្តុន ដោយប្រជាពលរដ្ឋ ពោរពេញ ដោយ កំហឹងបាន វាយកម្ទេច រថយន្ត       ប៉ូលិសអស់ពីរគ្រឿង ហើយប៉ូលិស ក៏បានឆ្លើយតបទៅវិញ ដោយ ការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និង គ្រាប់ជ័រ ព្រមទាំងបានចាប់ខ្លួន បុរសពីរនាក់ ដែលម្នាក់ មាន ស្បែកស និងម្នាក់ទៀតស្បែកខ្មៅ ដោយសារពួកគេទាំង ពីរ  នាក់ នេះពាក់ម៉ាស់បិទមុខ និងបាន បង្ក ការ អុកឡុកខ្លាំងជាងគេ ៕


ប្រភព ៖ ដើមអម្ពិល អឺរ៉ូញូវ ហ្គូហ្គល យូធូប


Tags: Int news Breaking news World news Unt news Hot news USA United States Pentagon Washington