CamNews

យល់ដឹង 

យុវវ័យមើលភាពយន្តច្រើន អាចនឹងមាន ផលប៉ះពាល់ អវិជ្ជមាន

បើយោងទៅតាមការសិក្សាស្រាវជ្រាវនាពេលថ្មីៗនេះ របស់សហរដ្ឋអាមេរិកបានអោយ
ដឹងថា
យុវវ័យកាលណាចំណាយពេលច្រើននៅក្នុងការមើលខ្សែភាពយន្ត  ដែលនៅក្នុង
ភាពយន្តមាន
តួក៏ដូចជាអ្នកសម្តែងចេះជក់បារី នោះនឹងងអាចអោយយុវវ័យទាំងនោះយក
តំរាប់តាមក្នុងការជក់
បារីដូចគ្នា។


លើសពីនេះទៅទៀត ក៏មានការបញ្ជាក់អះអាងពីអ្នកនិពន្ធម្នាក់បានអោយដឹងថា នៅពេលដែល
យុវវ័យចំណាយពេលច្រើននៅក្នុងការមើលខ្សែភាពយន្តនោះ  ពួកគេមិនត្រឹមតែយកតំរាប់តាម
ក្នុងការជក់បារីប៉ុណ្ណោះទេ  តែពួកគេក៏អាចទទួលរងឥទ្ធិពលផ្សេងៗដែលចេញពីការសម្តែងនៅ
ក្នុងខ្សែភាពយន្តរួមមាន ៖ អំពើហិង្សា ការប្រមាថមើលងាយ និង អារម្មណ៍ផ្លូវភេទជាដើម។

គាត់ក៏បាននិយាយបន្ថែមប្រាប់ដល់ភា្នក់ងារសារព័ត៌មាន Reuters Health ផងដែរថា ៖ នៅពេល
ដែលតារាល្បីសម្តែងនៅក្នុងខ្សែភាពយន្តនោះ សម្តែងដោយចេះជក់បារីនោះ  ប្រាកដណាស់ថា
រាល់បណ្តាអ្នកទស្សនាភាគច្រើន ជាពិសេសយុវវ័យមើលទៅមានអារម្មណ៍ថា ឡូយ និងអស្ចារ្យ
ដូច្នេះ ឧកាសដែលពួកគេនិងយកតំរាប់តាមក្នុងការជក់បារីនេះ គឺមានច្រើន។

គួរបញ្ជាក់ផងដែរថា  ក្រោយពីមានកិច្ចសម្ភាសន៍ជាមួយនិងយុវវ័យ  បានបង្ហាញ អោយដឹងថា
មានយុវវ័យមួយចំនួនធំ ដែលមានភាគរយពីចន្លោះពី 33% ទៅ​ 49% មាននិន្នាការក្នុងការចាប់
យកការជក់បារី​ នាប៉ុន្មានឆ្នាំខាងមុខនេះ ទន្ទឹមនិងពេលនេះ 

លោក  Brian  Primack ដែលជាអ្នកចាត់ការទូទៅ ក្នុងកម្មវិធីសិក្សាស្រាវជ្រាវ អំពីបញ្ហាសុខភាព
ដែលមកពី University of Pittsburgh School of Medicine​​ បានបញ្ជាក់អោយដឹងថាប្រសិន បើនៅ
ក្នុងខ្សែភាពយន្ត  ពោរពេញទៅដោយសកម្មភាព ដែលវាមានផលប៉ះពាល់អវិជ្ជមាន  នោះរាល់
បណ្តាអ្នកទស្សនា ជាពិសេសយុវវ័យ និងមានហានិភ័យខ្ពស់ដែលកើតចេញពីផលប៉ះពាល់អវិជ្ជ
មានទាំងនោះ ឧទាហរណ៏ក្នុងការចាប់យកទំលាប់ជក់បារី ទាំងនៅវ័យក្មេងជាដើម។

ដោយ ៖​ មង្គល
ប្រភព ៖ yourhealth


Tags: international news strange entertainment