CamNews

កីឡា 

កំពូល​អ្នកប្រដាល់ ប្រចាំប្រទេស​ម៉ិកស៊ិក បកអាក្រាត មូលហេតុដែល Floyd ប្រកួត​មិន​ដែល​ចាញ់​ទាល់​តែ​សោះ

ព័ត៌មានកីឡា៖ កំពូលអ្នកប្រដាល់ ប្រចាំប្រទេស​ម៉ិកស៊ិក ឈ្មោះថា Juan Manuel Marquez បាន​ទទួច​អះ​អាងដោយបើកចំហរពីមូលហេតុដែល គ្មានកីឡាករណាម្នាក់ មានសមត្ថភាពអាចផ្ដួល Floyd បាននៅក្នុង​ទឹកដីប្រទេសអាមេរិក។​

Juan Manuel Marquez ធ្លាប់បានជួបប្រទះអស់ហើយ រវាងប៉ាក់គីអៅហើយ​នឹង Floyd តែសំណាង​មិន​ល្អកីឡាករមិនអាចផ្ដួលដៃគូរទាំងពីរនោះឡើយ។ ទន្ទឹមនឹងការបង្ហាញបទពិសេាធន៍កន្លងមក រវាង​​ការ​ប្រកួតនេះ គាត់ក៏មានគំនិតយល់ដឹងខ្លះ ចង់មកបង្ហាញពីមូលហេតុដែល​ថាគ្មានកីឡាករណា អាចផ្ដួល​Floyd បាន ហើយមូលហេតុនេះ ក៏បានកើតមានចំពោះប្រិយមិត្ដជាច្រើនផងដែរ ។ 

គាត់ទទួលស្គាល់ថា Floyd គឺជាកីឡាករមានភាពវៃឆ្លាត​ហើយពូកែគេច បំផុតក្នុង​ចំណោមកីឡាករក្នុង​អា​ជីពជាមួយគ្នា ដូច្នេះប្រសិនបើ គាត់រវល់តែគេចមិនហ៊ានវាយតទល់ តើយើងអាចយកឈ្មះបានដោយ​របៀបណា ក្រៅពីផ្ដួលគាត់ឲ្យសន្លប់ គឺគ្មានផ្លូវអាចយកឈ្មះបានឡើយ។ ហើយកត្ដាមួយផ្សេងទៀត គឺទាក់ទងនឹងទីតាំង គឺ Floyd មិនដែលធ្វើដំណើរទៅប្រកួតនៅខាងក្រៅទឹកដីកំណើតរបស់គេ​នោះទេ​(សហរដ្ឋអាមេរិក) ​ជាពិសេស គឺទីក្រុង Las Vegas តែម្ដង ។ នៅក្នុងទឹកដីរបស់គេ គឺគេអាចមានឱកាស​ប្រកួត លេងតាមល្បិចដែលគេចង់លេង ប៉ុន្ដែបើនៅខាងក្រៅវិញគឺគេ មិនអាចប្រើស្នៀតដ៏វៃឆ្លាតរបស់គេ​បានទេ ។ មានកីឡាករជាច្រើនដែល​ ចង់ប្រកួតជាមួយ Floyd ប៉ុន្ដែរាល់ការប្រកួត Floyd តែងតែសម្រេចជ្រើសយកទីតាំងប្រកួត ដោយខ្លួនឯង គ្មានកីឡាករដៃគូរគេណា អាចសម្រេច​ចិត្ដបានឡើយ ព្រោះតែពួកគេចង់វៃជាមួយ Floyd​ មិនមែន Floyd ចង់ប្រកួតជាមួយ ពួកគេនោះទេ ។ 

ប្រសិនជាគាត់មានឱកាសបានប្រកួតជាមួយ Floyd ម្ដងទៀត​គាត់នឹងមិនទៅប្រកួតជាដាច់ខាត នៅក្នុងទឹកដីអាមេរិក ជាពិសេស ក្នុងទីក្រុង Las Vegas ដែលក្រុមអ្នកចាតចែងទីនោះ សុទ្ធសឹងតែជា ដៃគូររបស់ Floyd ទៅហើយ។ 

Juan Manuel Marquez ធ្លាប់ប្រកួតជាមួយ Floyd ម្ដងដែរ កាលពីឆ្នាំ ២០០៩ នៅក្នុងសណ្ឋាគារ MGM Grand Hotel ក្នុងទីក្រុង Las Vegas ដោយលទ្ធផល ចាញ់ Floyd ដោយពិន្ទុដូចគ្នាទៅនឹងប៉ាក់គីអៅ ដែរ ។​


ដោយ៖ អឿ អ៊ុយ

ប្រភព៖ abs-cbnnews


Tags: boxing news Manny Pacquiao Floyd