ស្នាមក្រិនលើស្បែក គឺភាគបណ្តាលមកពីការពាក់ស្បែកជើងចង្អៀត តឹងណែនពេក ឬស្បែកមាន
កែងខ្ពស់ និងការដើរយូរពេក ក៏បណ្តាលឱ្យជើងក្រិនផងដែរ។ ដូច្នេះ ថ្ងៃនេះ យើងសូមណែនាំជូន
លោកអ្នក ឱ្យសាកល្បងនូវវិធីងាយៗ មួយចំនួនអាចព្យាបាលកំចាត់ស្នាមក្រិនលើស្បែក និងជើង
បានយ៉ាងរហ័ស ដោយធម្មជាតិ។
វិធីទី១៖ សូមយកម្ស៉ៅ ធ្វើពីដើមឈើឯម ( ឬម្ស៉ៅ liquorice) ២ ស្លាបព្រាកាហ្វេ លាយជាមួយនឹង
ប្រេងម៉ូតាត(mustard) ២ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ បន្ទាប់មក លាបនៅជើង ឬលើស្បែក
កន្លែងមានស្នាមក្រិន មុនចូលគេង ទុករយៈពេល ១យប់ ជាការស្រេច។ សូមព្យបាលតាមវិធីនេះ
ឱ្យបាន រយៈពេល ១ខែ ស្នាមក្រិនលើស្បែក និងជើង របស់លោកអ្នកនឹងបាត់។
វិធីទី២៖ សូមយកផ្លែល្ហុងទុំ កិនឱ្យម៉ដ្ឋ បន្ទាប់មក យកមកលាបនៅលើស្បែក កន្លែងមានស្នាម
ក្រិន ដោយប្រើក្រណាត់ស្អាតរុំឱ្យជិត ទុករយៈពេល ១យប់ ជាការស្រេច។ សូមព្យាបាលតាមវិធី
នេះ ឱ្យបានរយៈពេល ១ខែ ស្នាមក្រិនលើស្បែករបស់លោកអ្នកបានជាសះស្បើយ៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda