CamNews

មិនគួរឲ្យជឿ 

កូនសិស្សស្រីជប៉ុនម្នាក់ យកខ្សែរឹតកសម្លាប់ ហើយកាត់ក្បាលហាន់ ចិញ្ច្រាំ សពមិត្តសំឡាញ់

ស្ទើរតែមិនគួរអោយជឿ ៖ ហេតុការណ៍គួរឲ្យរន្ធត់មួយបានកើតឡើង នៅក្នុងផ្ទះល្វែងមួយកន្លែង ក្នុងទីក្រុង     សា ស៊ីប៉ុ ខេត្ត ណាងាសាកិ ខណៈក្មេងស្រី សិស្សលាលា វិទ្យាល័យម្នាក់ បានសម្លាប់ មិត្តភក្តិ របស់ខ្លួនដោយយកខ្សែរឹតក ហើយកាត់ក្បាល់ និង កាត់ដៃខាងឆ្វេងរបស់មិត្តភក្តិ ស្រីរបស់ ខ្លួនដែលបានរៀនជាមួយគ្នាជាង១០ឆ្នាំ ហើយនោះ ដោយមិនដឹងមូលហេតុ។

បើយោងទៅតាមការបង្ហើបប្រាប់ពីប៉ូលិសបានឲ្យដឹងថា សពក្មេងស្រីរងគ្រោះមានឈ្មោះ   អេអិវាក់ មាក់ស៊ូអុ អាយុ១៥ឆ្នាំ ជាមិត្តភក្តិរៀនជាមួយគ្នា និងជនជាប់ចោទ ហើយនៅរសៀលថ្ងៃសៅរ៍ ទី២៧ នេះ នាង មាក់ស៊ូអុ  បានសុំ  ឪពុកម្តាយទៅលេងផ្ទះមិត្តរបស់ខ្លួនដែជាជនជាប់ចោទលុះរហូតដល់ យប់ជ្រៅនៅ មិនឃើញនាង    ត្រឡប់ មកវិញទៀត ទើបឪពុកម្តាយ របស់នាងទៅប្តឹងប៉ូលិស ទើប ឈានចូល ដល់ ការចាប់ខ្លួនក្មេងស្រី សាហាវនោះ និងកសាងសំណុំរឿង  បញ្ជូនទៅតុលាការ ចាត់ ការ តាមនិតិវិធីច្បាប់។

ប៉ូលិស  មិ  នបានប្រា ប់    ឈ្មោះក្មេងស្រីឃាតក នោះទេ  ហើយក៏មិនបានដឹងអំពី មួលហេតុដែល បណ្តាល ឲ្យ  មានឃាតកម្ម   នេះដែរ តែគ្រាន់តែប្រាប់ថា ក្មេងស្រីឃាតក អាយុ១៥ឆ្នាំ រូបនោះបាន សារភាពថានាងបានយកខ្សែ  លោហៈមករឹតកសម្លាប់ ហើយកាត់ក្បាល និងកាត់ដៃឆ្វេង របស់មិត្ត ភក្តិ នាងមែន៕

ប្រភព ៖ ដើមអម្ពិល និង ស្កាយញូវ


Tags: Japan Tokyo Asia Int news Breaking news Unt news Asia Asean Viral video FB Yotube