សក់ស្ងួត ឬ សក់គ្មានសំណើម គឺជាកត្តាដែលនាំឱ្យសក់ជ្រុះ បែកចុង គ្មានទម្ងន់ និង ធ្វើឱ្យសក់
បាត់បង់សោភ័ណ្ឌភាព និងភាពស្រស់ស្អាត។ ព្រោះថា ក៏ជាផ្នែកមួយដ៏សំខាន់ផងដែរនៃសម្រស់
និង ទាក់ទាញរបស់មនុស្សគ្រប់រូប។ បញ្ហាសក់ស្ងួតទាំងនេះ គឺបណ្តាលមកពី សក់ត្រូវកំដៅថ្ងៃ
យូរពេក គៀបសក់ ផ្លុំសក់ ជាញឹកញាប់ ក៏អាចធ្វើឱ្យសក់ខូចស្ងួត បានយ៉ាងងាយផងដែរ។
ខាងក្រោមនេះគឺជារូបមន្តងាយៗ ២យ៉ាងអាចជួយព្យាបាលសក់ស្ងួត សក់ខូច ឱ្យសំណើមឡើង
វិញបានដោយធម្មជាតិ។
វិធីទី១៖ សូមយកស៊ុត ២គ្រាប់ លាយជាមួយនឹងទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ និង ប្រេងអូលីវ
ឬប្រេងអាម៉ូន រួចកូរចូលគ្នាឱ្យសព្វ លាបនៅលើសក់ និង ស្បែកក្បាល ដោយម៉ាស្សាថ្នមៗ ទុក
រយៈពេល ១៥នាទី បន្ទាប់មកលាងសម្អាតសក់ និង ស្បែកក្បាលចេញ ជាមួយនឹងសាប៊ូធ្វើឱ្យ
សក់ទន់ ជាការស្រេច។
វិធីទី២៖ សូមយកប្រេងដូង ២ស្លាបព្រាបាយ លាយជាមួយនឹងស្លឹក curry ( curry leave) ៥ទៅ
៦ស្លឹក ដាក់កំដៅ ក្នុងខ្ទះ រយៈពេល ២ ទៅ ៣នាទី ទុកវាឱ្យត្រជាក់ រួចលាបនៅលើស្បែកក្បាល
និងសក់ បន្ទាប់មកយកកន្លែងស្អាតមួយ ជ្រលក់ជាមួយនឹងទឹកក្តៅឧណ្ឌៗ ពួតទឹកឱ្យសក់ រុំពី
លើសក់ ឱ្យជិត ទុករយៈពេល ១៥នាទី ជាការស្រេច។
មួយវិញទៀត ការផឹកទឹក ឱ្យបានពី ៨ ទៅ ១០កែវ ក្នុង១ថ្ងៃ ក៏អាចជួយការពារសក់ឱ្យសំណើម
និង ការពារសក់ពីកំដៅថ្ងៃបានដែរ៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda