CamNews

តារា 

ម៉ាក សែនសូនីតា ជ្រុះបាត់ទីផ្សារសម្ដែង

ភ្នំពេញ៖ បន្ទាប់ពីបញ្ចេញឥទ្ធិពល ដ៏មហិមានៅក្នុងទីផ្សារសម្តែង រហូតធ្វើ កេរ្តិ៍ឈ្មោះល្បីខ្ទរខ្ទារ តាមរយៈរូបសម្រស់ និងការគ្រងតំណែង ជាតួឯកស្ទើរ គ្រប់សាច់រឿង នាអំឡុងឆ្នាំ២០១២-២០១៣មក ពេលនេះតារាសម្តែងស្រី មានសម្រស់ គន់មិនចេះជិនណាយ កញ្ញា ម៉ាក សែនសូនីតា ហៅតូតា ហាក់ស្ងប់ស្ងាត់ បាត់មុខពីការសម្តែង មិនសូវលេចមុខច្រើន ដូចកាលពីចូលសិល្បៈ ដំបូងឡើយ។

គេនៅចាំបានថា តារាសម្តែង ម៉ាក សែនសូនីតា កាលពី១ឆ្នាំមុននេះ មិនថាឡើយ យុវវ័យនោះទេ សូម្បីតែចាស់ៗ ក៏បានស្គាល់ និងបានគាំទ្រ នាងច្រើន គួសមផងដែរ តាមរយៈការបង្ហាញ សមត្ថភាពតួសម្តែងរឿង។ មិនតែប៉ុណ្ណោះ តូតា ក៏ធ្លាប់ទទួលបាន ការកោតសរសើរ ពីសំណាក់ទស្ស និកជនចំពោះឥរិយាបទ និង ឬកពារមិនថា ការតួសម្តែង ក្នុងសាច់រឿង ឬនៅខាងក្រៅទេ។ ប៉ុន្តែផ្ទុយពីនេះ ក្រោយទទួលបាន ភាពល្បីល្បាញ ក្នុងអាជីពសម្តែង ហើយនោះ កញ្ញា តូតា ហាក់ប្រែប្រួលឫកពារ ដាក់ទស្សនិកជនអ្នកគាំ ទ្ររហូតមានការរិះគន់ ទៅលើភាពមិនសមគួរទាំងនោះ ម្តងជាពីរដង។

អ្នកនិយមតាមដាន វិស័យសិល្បៈ បានលើកឡើងស្រដៀងគ្នាថា ឈានចូលដល់ ពាក់កណ្តាលឆ្នាំ រហូតមកដល់ ចុងឆ្នាំ២០១៤នេះ តារាសម្តែង ម៉ាក សែនសូនីតា ដូចជាមិនសូវបានឃើញ បង្ហាញមុខក្នុងខ្សែភាពយន្តនោះទេ ទាំងរឿងភាគ និងរឿងបញ្ចាំងក្នុងរោងកុន ដូចពេលមុនៗឡើយ ពោលគឺចាប់តាំងពីនាងទទួលរងនូវរឿង អាស្រូវស្នេហាផ្ទួនៗគ្នាស្ទើរងើមមុខ មិនរួចមកនោះ។ កត្តានេះហើយជា ហេតុនាំឲ្យតារាស្រីរូបនេះ មានការធ្លាក់ចុះ នូវប្រជាប្រិយភាព ខណៈមួយរយៈចុងក្រោយនេះ ក៏កំពុងតែមានតារាស្រីឯទៀត ទាញយកចំណែកទីផ្សារសម្តែង អស់មួយភាគធំ។

ប្រភពខ្លះបានបញ្ចេញ លើកឡើងថា ចាប់តាំងពីដើមឆ្នាំ២០១៤មកម្ល៉េះ ដែលពួកគេមិនសូវ បានឃើញវត្តមាន របស់កញ្ញា តូតា បង្ហាញមុខច្រើន ក្នុងការសម្តែងរឿង ដូចតារាល្បីៗ មួយចំនួនទៀតឡើយ ។ បើនៅតែបែបហ្នឹងទៀតច្បាស់ជា ធ្វើឱ្យអាជីពសិល្បៈរបស់ តូតា កាន់តែធ្លាក់កូដខ្លាំង ហៅលែងឮនៅពេលខាងមុខដ៏ខ្ចី។

គេហទំព័រកំសាន្ត បានស្វែងរក ការបកស្រាយ ពីសំណាក់កញ្ញា តូតា កាលពីពេលថ្មីនេះដែរ ប៉ុន្តែពេលតេចូល ត្រូវបានស្រ្តីម្នាក់ លើកទទួល ហើយប្រាប់មកវិញថា "ច្រឡំលេខ" រួចក៏បិទផ្តាច់ទូរស័ព្ទ៕

- អាន ៖ ម៉ាក សែនសូនីតា ៖ "វីដេអូសិចបែកធ្លាយ គ្រាន់តែជាឈុតមួយ ក្នុងការសម្តែងប៉ុណ្ណោះ"

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh