CamNews

យល់ដឹង 

វិធីថែទាំស្បែកមុខ កុំឲ្យកើតមុន

ជាធម្មតានៅពេលឈានដល់វ័យជំទង់ ឬពេញវ័យតែងតែកើតមុន។ ដូច្នេះអ្នកគួរចៀសវាង ប្រការមួយចំនួន ដើម្បីបង្ការការកើតមុនលើមុខ ដូចខាង ក្រោម៖

១. ជ្រើសគ្រឿងសម្អាតល្អ មានសុវត្ថិភាព និងមិនមានផលប៉ះពាល់ដល់ស្បែក:
គ្រឿងសម្អាតត្រូវមានសមាសធាតុផ្សំដែលមានប្រសឹទ្ធភាព និងមានសុវត្ថិភាពចំពោះស្បែកគ្មានជាតិ ទឹកអប់លាយឡំ ព្រោះជាតិទឹកអប់ធ្វើ ឲ្យប៉ះ ពាល់ដល់ស្បែក។ សារធាតុគីមីដែល លាយឡំនៅក្នុងគ្រឿងសម្អាង ត្រូវមានតិចបំផុត សូម្បីសារធាតុ អាកុលក៏មិនគួរមាន។ ហើយក៏មិនគួរ ប្រថុយ ជាមួយ នឹងសារធាតុ ធ្វើឲ្យស ដូចជាថ្នាំស្ពេរ៉ូអ៊ីត ថ្នាំព្យាបាលប្រតិកម្ម សារធាតុបារត សារធាតុហៃដ្រូគីណូន ដែលលាយឡំ នៅក្នុងសម្អាង។ ពិនិត្យមើល ភាពគួរឲ្យជឿជាក់របស់គ្រឿងសម្អាង តាមរយៈប្រភពឈ្មោះ អាស័យដ្ឋានក្រុមហ៊ុនផលិត និងស្លាកសញ្ញា បញ្ជាក់ពីការពិនិត្យ គុណភាព។

២. ការរក្សាអនាម័យយ៉ាងសមស្រប:
បើប្រើក្រែមការពារកម្តៅថ្ងៃ ឬគ្រឿងសម្អាងដែលមាន លាយសារធាតុការពារកម្តៅថ្ងៃ SPF គ្រប់ប្រភេទរួមទាំង ម្សៅផាត់មុខ ម្សៅទ្រនាប់ ម្សៅផាត់ថ្ពាល់។ ម្សៅចំណាំង ត្រូវសម្អាតមុខ ២ជាន់ គឺត្រូវជូតសម្អាតដោយផលិតផល លុបលាងមុខល្អៗ រួចសឹមសម្អាតដោយហ្វូមលាងមុខ ម្តងទៀត។

៣. ប៉ះស្បែកមុខដោយដៃថ្នមៗ:
ចៀសវាងត្រដុសខ្លាំងៗ និងមិនគួរខាត់មុខញឹកញាប់ ជ្រើសកន្សែងពោះគោប្រភេទទន់ សម្រាប់ផ្តិតជាតិទឹកពីផ្ទៃមុខ ឬប្រើក្រដាសជូតមុខ មកផ្តិតក៏បាន។ ការប្រើក្រែម ខាតស្បែក ឬការត្រដុសស្បែលខ្លាំងៗ ជាការជំរុញឲ្យមានការផ្សា ក្រហាយស្បែក និងធ្វើឲ្យកើតមុន។

៤. ចៀសវាងការប៉ះពាល់ផ្ទៃមុខដោយមិនចាំបាច់:
មិនគួរប៉ះពាល់លើផ្ទៃមុខ ដោយមិនចាំបាច់ និងចៀសវាងប៉ះពាល់ ឬញេចមុន ទើបមេរោគមិនចូល ទៅក្នុងស្បែក ហើយការញេចមុន និងធ្វើឡើង ផ្លែសាច់។

៥. ប្រយ័ត្នសារធាតុសេសសល់លើផ្ទៃមុខ:
ពេលកក់សក់គួរឲ្យសារប៊ូហូរទៅខាងក្រោយ ប្រសើរជាង បើឲ្យហូរមកខាងមុខ និងធ្វើឲ្យស្បែកមុខ ប៉ះពាល់និងមេ ទឹកអប់ និងភាពរអិលរបស់ សាប៊ូកក់សក់វាអាច ទំនៅលើផ្ទៃមុខបាន ដែលបង្កជាផលប៉ះពាល់ ដល់ស្បែក និងធ្វើឲ្យកើតមុន។ ចំពោះអ្នកដែលមិនមាន ជំនាះខាងស្បែកមុខ ពិតប្រាកដ គួរពិគ្រោះ ជាមួយអ្នកជំនាញ ឬគ្រូពេទ្យស្បែក៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news