CamNews

តារា 

លឺថា Sandara ក្រុម 2NE1 ចង់ថតឈុតថើបគ្នាជាមួយនឹង Mithra សមាជិកក្រុម Epik High

នៅក្នុងសន្និសិតកាសែត YG Family កាលពីថ្ងៃទី ១២ កញ្ញា Sandara សមាជិកក្រុម 2NE1 បានបង្ហើបថា នាងចង់សំដែងឈុតថើបគ្នាជាមួយនឹង Mithra សមាជិកក្រុម Epik High។





នៅពេលដែលសមាជិកក្រុម 2NE1​ ទាំងអស់ ត្រូវបានសួរថា ប្រសិនបើមាន សកម្មភាព ផ្ទាល់ខ្លួនណាមួយ ដែលពួកគេចង់សាកល្បង ដូចជា តន្ត្រី ការសំដែង រ៏ក៏ពិធីករ តើ ពួកគេនឹង ជ្រើសរើសយកមួយណា។ ភ្លាមនោះ Sandara បានឆ្លើយថា នាងពិតជាចង់សំដែង រឿងខ្លាំងណាស់ ដូចជា T.O.P អញ្ចឹង។ T.O.P ក៏បានឲនាងសាកសំដែងឈុត យំសោក ប៉ុន្តែនាងបាន ព្យាយាម គេចមិនធ្វើតាមសំណើរនោះទេ។ ជំនូសមកវិញ Sandara បាននិយាយថា៖ នាងចង់សំដែងក្នុងឈុត ថើបគ្នា ជាមួយនឹង Mithra។




YG Family នឹងចូលរួមក្នុងទេសចរណ៏តន្ត្រីប្រចាំឆ្នាំ​២០១៤ ក្នុងប្រទេសសិង្ហបុរី ហើយពួកគេនឹង បន្តដំណើរទៅ តៃវ៉ាន់ សំរាប់ព្រឹត្តិការណ៏តន្ត្រី ថ្ងៃទី ១៥ ខែតុលា ខាងមុខនេះ។ 

 

 

 

ប្រែសំរួលដោយ៖  ដាណា
ប្រភព៖  koreaboo 


Tags: YG Family Sandara 2NE1