ព័ត៌មានអន្តរជាតិ ៖ Turkmenistan អតីតរដ្ឋសហភាព សូវៀត ជាប់ព្រំប្រទល់ដែន ប្រទេស អ៊ីរ៉ង់ និង ជាយសមុទ្រ Caspian ជាមួយនឹងប្រជាពលរដ្ឋប្រមាណជាង ៥ លាននាក់ ។ ប៉ុន្តែអ្វីដែលជាលក្ខណៈ សំខាន់ និងពិសេស សម្រាប់ភូមិសាស្រ្ត Turkmenistan នោះគឺ វាលខ្សាច់ Karakum ជាទីកន្លែងដែល មានអំណោយផលនាំមុខ ក្នុងពិភពលោក ក្នុងការទាញយក ប្រេង ក៏ដូចជា ឧស្ម័ន ។
របាយការណ៍បញ្ជាក់ថា គ្រប់រដ្ឋាភិបាលពាក់ព័ន្ធ បានប្រើប្រាស់ធនធានទាំងនេះ រហូតដល់ឆ្នាំ១៩៧១ សហភាពសូវៀត ពុំត្រូវបានចាត់ចូលក្នុងការទាញយកធនធានទាំង នេះ នោះទេ ប៉ុន្តែ ទោះជាយ៉ាង ណាក៏ដោយចុះ វិស្វករ សហភាពសូវៀត បានជីកចូល ខួង ជម្រៅ ជ្រៅ វាលខ្សាច់តំបន់ ដើម្បីទាញ យកឧស្ម័ន តែដឹងអីថា ក៏មានករណីបាត់ស្រុត រណ្តៅដ៏ធំ បង្កើតបាន នូវរណ្តៅមាត់ភ្នំភ្លើង ឆាបឆេះដ៏ មហិមា មួយឡើងផ្ទាល់តែម្តង ។
ពុំមាននរណាម្នាក់ ទទួលរងរបួសនោះទេ ប៉ុន្តែបណ្តាវិស្វករ មានការភ័យខ្លាច និង ព្រួយបារម្ភពីឧស្ម័ន ពុលអាចភាយចេញពីរណ្តៅនៃមាត់ភ្នំភ្លើងនោះ ក្រោយមកមានការ សម្រេចចិត្ត ដុតកម្ទេចចោល និង លុបមាត់រណ្តៅ ។ ខណៈពួកគេបានគិតថា ការសម្រេចចិត្តធ្វើបែបនេះ អាចនឹងមានប្រសិទ្ធក្នុងរយៈ ពេលត្រឹមតែ មួយសប្តាហ៍ ឧស្ម័ននៃមាត់រណ្តៅឆាបឆេះនោះ នៅ តែ បន្តឆាបឆេះ ចាប់តាំងពីថ្ងៃនោះ មកនាឆ្នាំ ១៩៧១ រហូតមកទល់នឹងបច្ចុប្បន្នភាព ខណៈបង្កើតបាននូវមាត់រណ្តៅភ្នំភ្លើងលើវាលខ្សាច់ ដែលទទួលបាននូវភាពល្បីល្បាញ ស្គាល់ទូទាំងពិភពលោក នូវឈ្មោះរបស់វា នោះគឺ "ទ្វារទៅនរក" ឬ "Door to Hell" ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន