ព័ត៌មានអន្តរជាតិ ៖ នៅ ចុងឆ្នាំ ២០១៦ ខាងមុខនេះ អាមេរិក នឹ ងបោះឆ្នោតជ្រើសរើសប្រធានា ធិបតីថ្មី ជំនួស លោកអូបាម៉ា ដែលនឹងបញ្ចប់តំណែងរបស់លោកជាប្រធានាធិបតីទី ៤៤ បន្ទាប់ពីលោក បានកាន់តំណែងអស់រយៈពេល ២ អាណត្តិចាប់តាំងពីដើមឆ្នាំ ២០០៩ មក។
ខណៈជាប្រធានបទថ្មី និង ចុង ក្រោយបំផុត ទទួលបានការចាប់អារម្មណ៍ ពីសំណាក់ប្រជាជន នៅ ទូទាំង សហរដ្ឋ អាមេរិក ក៏ ដូចជា នៅ ទូទាំង ពិភព លោក ស្តីពី ការជ្រើសរើស មេដឹកនាំកំពូល ប្រទេស មហាអំណាចមួយនេះ ទំព័រសារព័ត៌មាននាំមុខ ប៊ីប៊ីស៊ី បានចេញផ្សាយ បញ្ជីឈ្មោះ បណ្តា មន្រ្តីផ្លូវការ មកពី ២ គណបក្ស ពោល គណ បក្ស ប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ឈរ ឈ្មោះជាផ្លូវការ ក្នុងការបោះឆ្នោត ក្លាយជា ប្រ ធានាធិបតី ថ្មីទី ៤៥ របស់សហរដ្ឋអាមេរិក នៅចុង ឆ្នាំ ២០១៦ ខាងមុខនេះ ។
គណបក្ស ប្រជាធិបតេយ្យ
លោកស្រី Hillary Clinton អតីតជំទាវទី ១ សហរដ្ឋអាមេរិក និង ជារដ្ឋលេខាធិការជាតិ
លោក Martin O'Malley អតីតអភិបាលរដ្ឋ Maryland និងជាអភិបាលក្រុង Baltimore
លោក Bernie Sanders សមាជិកសភាឯករាជ្យ ពីរដ្ឋ Vermont សហរដ្ឋអាមេរិក
លោក Lincoln Chafee អតីតសមាជិក ព្រឹទ្ធសភា និងជាអភិបាលរដ្ឋ Rhode Island
គណបក្ស សាធារណរដ្ឋ
លោក Jeb Bush អតីតអភិបាលរដ្ឋ Florida និងជាប្អូនប្រុសអតីតប្រធានាធិបតីអាមេរិក George W. Bush
លោក Ted Cruz សមាជិកសភាមកពីរដ្ឋតិចសាស់
លោក Rick Santorum ជាអ្នកអភិរក្សសាសនាគ្រឹស្តិ ពីរដ្ឋ Pennsylvania សហរដ្ឋអាមេរិក
លោក Marco Rubio សមាជិកសភាព រដ្ឋ Florida ចាប់តាំងពីឆ្នាំ ២០១១
លោក George Pataki អតីតអភិបាលក្រុង ២ អាណត្តិ ពីក្រុង ញ៉ូវ យ៉ក
លោក Ben Carson ជានិពន្ធនាយក និង ជាសាស្រ្តាចារ្យជំនាញប្រព័ន្ធប្រសាទ
លោកស្រី Carly Fiorina អតីតប្រធានក្រុមហ៊ុន HP
លោក Mike Huckabee អតីតអភិបាលរដ្ឋ Arkansas
លោក Rand Paul សមាជិកសភារដ្ឋ Kentucky ទទួលបន្ទុកអភិរក្ស សេរីនិយម
លោក Lindsey Graham សមាជិកសភារដ្ឋ South Carolina ចាប់តាំងពី ឆ្នាំ ២០១៣
លោក Rick Perry អតីតអភិបាលរដ្ឋ តិចសាស់ សហរដ្ឋអាមេរិក ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី