CamNews

យល់ដឹង 

វីដេអូ៖ កុំវាយតំលៃមនុស្ស រហ័សពេក

មានរឿងជាច្រើនដែលបានក្លាយទៅជារឿង ឈ្លោះប្រកែក ខឹងសម្បារនឹងគ្នា ដោយសារការ
វាយតំលៃទៅលើមនុស្ស ឆាប់រហ័សពេក ទាំងមិនទាន់ដឹងការពិត យ៉ាងណានោះទេ ដែល
បង្កឲ្យមានវិប្បដិសារី ជាច្រើនផងដែរ។

វីដេអូខ្លីខាងក្រោមនេះ វាមានលក្ខណៈបែបកំប្លែង ប៉ុន្តែបានបង្កប់ន័យអប់រំដ៏ល្អមួយ ដល់មនុស្ស
ទូទៅ សូមកុំប្រញាប់វាយតំលៃស្ថានការណ៍អ្វីមួយ ឆាប់រហ័សពេក ទាំងមិនបានដឹងការពិត ច្បាស់
លាស់។ ជាក់ស្តែង ដូចជាបណ្តាស្ថានការណ៍នៅក្នុងវីដេអូខាងក្រោមនេះ ដូច្នេះដែរ រឿងទាំងអស់
សុទ្ធតែជារឿងមើលឃើញដោយចៃដន្យ មិនមែនជាការពិតដូចអ្វីដែលពួកគេបានឃើញនោះឡើយ
ប៉ុន្តែត្រូវបានអ្នកទាំងនោះ វាយតំលៃស្ថានការណ៍ទៅជាអាក្រក់ទាំងអស់។

ជាក់ស្តែងនៅក្នុងសង្គមរស់នៅបច្ចុប្បន្នក៏ដូច្នេះដែរ មានមនុស្សជាច្រើន មានវិប្បដិសារី ដោយ
សារតែការយល់ច្រឡំ ឆាប់ជឿអ្នកដទៃ ដោយការវាយតំលៃស្ថានការណ៍ឆាប់រហ័សពេក ធ្វើឲ្យ
បាត់បង់ និរាសន៍ព្រាត់ប្រាស់ មនុស្សជាទីស្រាលាញ់ គ្រួសារ និងមិត្តភក្តិដ៏ល្អរបស់ខ្លួន។

នេះជាសារមួយ ដល់មនុស្សគ្រប់រូប សូមមេត្តាកុំវាយតំលៃអ្វីមួយឆាប់រហ័សពេក ពិសេសកុំងាយ
ជឿទៅលើអ្វីដែលបានលឺពីអ្នកដទៃ(ត្រចៀកស្រាល រឺត្រចៀក ស) ទាំងមិនបានឃើញផ្ទាល់នឹង
ភ្នែក ព្រោះវាអាចជាការញុះញុងបំបែកបំបាក់ អ្នកជាទីស្រលាញ់ គ្រួសារ ក៏ដូចជាមិត្តភក្តិរបស់អ្នក
ដោយភាព ច្រណែន ឈ្នានីស តែប៉ុណ្ណោះ។

ទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖

ដោយ៖ សិលា
វីដេអូ៖ Youtube


Tags: video don't judge too quickly lifestyle knowledge