ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ៨ នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយហេតុការណ៍ ធ្លាក់យន្ត ហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ TransAsia ចូលទៅក្នុងទន្លេ មួយកន្លែង បន្ទាប់ ពីដៃស្លាប បានបុក គ្នាជាមួយនឹងស្ពានមួយកន្លែង ហេតុការណ៍ គ្រោះថ្នាក់ធ្លាក់ យន្តហោះលើកនេះបានកើត ឡើងនៅចំ
កណ្តាល ក្រុងតៃប៉ិ កោះតៃវ៉ាន់ ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា សរុបរួមមានអ្នកដំណើរ ដល់ទៅ ៥៨ នាក់ ធ្វើ ដំណើរលើយន្ត ហោះ មួយ គ្រឿងនេះ មានគោលដៅ ហោះក្នុងស្រុក ។ សារព័ត៌មានកណ្តាល កោះតៃវ៉ាន់ Taiwan's Central News Agency (CNA) បានធ្វើសេច ក្តី រាយការណ៍ ដោយបានពាំនាំ មានជារូបភាព និងវីដេអូ យន្តហោះធ្លាក់ចូលទៅក្នុងទន្លេ Keelung ។
អាជ្ញាធរក្នុងស្រុក គូសបញ្ជាក់អោយដឹងថា ភ្លាមៗ មានកិច្ចអន្តរាគមន៍ ពីសំណាក់មន្រ្តីពាក់ព័ន្ធ នៅបរិ វេណកើតហេតុ កំពុងតែព្យាយាមជួយសង្គ្រោះអ្នកដំណើរ ៣០ នាក់ ដែល កំពុងជាប់ នៅក្នុងយន្តហោះ នៅឡើយ ។ "ក្រុមអ្នកដំណើរ ច្រើនគ្នា កំពុងមានវត្តមាន ជាប់នៅក្នុងយន្តហោះ នៅឡើយ" ។
គួរបញ្ជាក់ថា យន្តហោះ The ATR-72 របស់ក្រុមហ៊ុនអាកាសចរណ៍ TransAsia មួយ គ្រឿងនេះ ទើបតែ បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Taipei Songshan Airport ដោយមាន គោលដៅ ឆ្ពោះទៅ កាន់កោះ Kinmen ។ របាយការណ៍ បញ្ជាក់អោយដឹងថា ក្រុមមន្រ្តីត្រួតពិនិត្យ ជើង ហោះហើរ បានបាត់ ការទាក់ទង ជាមួយនឹងយន្តហោះខាងលើ វេលាម៉ោង ១០ និង ៥៥ នាទី (ម៉ោង ក្នុងស្រុក កោះតៃវ៉ាន់ )
ឃ្លីបវីដេអូខ្លី ថតបានទិដ្ឋភាពរួម នៃសោកនាដកម្មធ្លាក់យន្តហោះលើកនេះពីសំណាក់ ប្រព័ន្ធកាម៉េរ៉ា សុ វត្ថិភាព ចេញពីក្នុងរថយន្តបើកបរឆ្លងកាត់លើស្ពាននោះ ស្តែងអោយឃើញយន្តហោះបានដាំក្បាលធ្លាក់ ចុះដោយស្លាបមួយចំហៀងបានផ្អៀងបុករថយន្តតាក់ស៊ី ក៏ដូចជា ស្ពាន មុននឹងធ្លាក់ចុះ ទៅក្នុងទឹកទន្លេ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី