ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ដឹមីរ័រ កាលពីវេលាល្ងាចម្សិលមិញនេះ
បានគូសបញ្ជាក់អោយដឹងថា ខ្លាឃ្មុំខ្មៅកំណាចមួយក្បាល ត្រូវបានរកអោយឃើញថាបាន
ដើរចូលអុកឡុងបារ មួយកន្លែង តែសំណាងល្អ មិនមាននរណាម្នាក់ ទទួលរងរបួសនោះ
ទេ ព្រោះតែវាដើរចូល បារ មួយនោះនាពេលនោះ។
គួររំឭកផងដែរថា ករណីដើរចូលអុកឡុង បារ មួយកន្លែងនេះ បានកើតឡើងនៅឯរដ្ឋ Co-
lorado សហរដ្ឋអាមេរិក ពោលគឺ នៅក្នុងបារមួយកន្លែង ដែលមានឈ្មោះថា Lonigan’s
Bar ដែលមានទីតាំងជិតឧទ្យានជាតិ Rocky Mountain National Park ។
យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែល ក៏បានធ្វើកិច្ចសម្ភាសន៍ជាមួយប្តីប្រពន្ធមួយគូ
មានឈ្មោះ Dave និង Debbie Callahan ត្រូវជាម្ចាស់បារមួយកន្លែងនេះផងដែរថា ពិត
ណាស់ ពួកយើងមិនបានដឹងថា វាបានចូលមកអុកឡុកនោះទេ តែជាសំណាងល្អវាមិន
ធ្វើអោយរបស់របរ ក៏ដូចជាក្រុមមនុស្សទទួលរងរបួសនោះទេ ក៏ព្រោះតែវាចូលមកទីនេះ
នាពេលយប់ ហើយយើងអាចដឹងបានថា វាចូលអុកឡុកនោះតាមរយៈកាម៉េរ៉ាសុវត្ថិភាព
នៅពេលព្រឹកឡើង៕
ដោយ ៖ រិទ្ធី
ប្រភព ៖ ដឹមីរ័រ