CamNews

យល់ដឹង 

"គេងថ្ងៃ សំចៃទុកយប់" ធ្វើឱ្យរាងកាយ មានបញ្ហាច្រើន

ក្រុមអ្នកវិទ្យាសាស្ដ្របានព្រមានថា អ្នកដែលធ្វើការវេនយប់ នឹងរុញច្រានឱ្យរាងកាយធ្លាក់ទៅ
ក្នុង ស្ថានភាពច្របូកច្របល់ បង្កគ្រោះថ្នាក់ដល់សុខភាព។

ការព្រមានត្រូវបានលើកឡើង បន្ទាប់ពីអ្នកវិទ្យាសាស្ដ្រនៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីដំណេក
(Sleep Research Centre) នៃសកលវិទ្យាល័យ Surrey (អង់គ្លេស) បានរកឃើញថា ការគេង
ផ្ទុយពីធម្មជាតិ នឹងបំផ្លាញ DNA ។ ក្រុមអ្នកស្រាវជ្រាវ បានធ្វើការពិសោធទៅលើបុរស និងស្ដ្រី
ពេញកម្លាំង ចំនួន ២២នាក់ ដោយពន្យាពេលចូលគេង ចំនួន ៤ម៉ោង ជារៀងរាល់ថ្ងៃ ក្នុងរយៈ
ពេល ៣ថ្ងៃ រហូតដល់ពួកគេចូលគេងត្រូវនឹងពេលដែលពួកគេតែងរឭក និងផ្ទុយមកវិញ។

យោងតាមអ្នកវិទ្យាសាស្ដ្រ ហ្សែនប្រមាណជា ៩៧% ឡើងទៅ ប្រែទៅជាបាត់បង់ភាពស្រប
គ្នា នៅពេលមនុស្សគេងខុសទម្លាប់ ​ដូច​ជា​ពួកគេ​ធ្វើ​ការ​ពេល​យប់ និង​គេ​ងពេល​ថ្ងៃ​។ល។


លទ្ធផលពិនិត្យឈាមបង្ហាញថា នៅពេលគេងតាមធម្មតា នោះ ៦% នៃហ្សែនរបស់អ្នកចូលរួម
ពិសោធ ត្រូវបានបង្កើត​ពេលវេលា ដើម្បីបង្កើន ឬបន្ថយសកម្មភាព នៅក្នុងពេលវេលាជាក់​លាក់​ណាមួយក្នុងថ្ងៃ។

ជាក់ស្ដែងដូចជា ហ្សែនមួយចំនួនដែលជាប់ទាក់ទិននឹងដំណើរនៃការការពាររាងកាយ ពីជម្ងឺនា
នា បានធ្វើសកម្មភាពនៅពេលថ្ងៃច្រើនជាងពេលយប់។ ប៉ុន្ដែ នៅពេលគេធ្វើការវេនយប់ និង
គេងពេលថ្ងៃ នោះដំណើរការខាងលើ ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ។

បណ្ឌិត Simon Archer  សមាជិកម្នាក់របស់ក្រុមអ្នកស្រាវជ្រាវនេះ ថ្លែងថា ៖​  “ហ្សែនច្រើនជាង
៩៧%  ដែលគោរពទៅតាមពេលវេលា យប់  និងថ្ងៃ ប្រែទៅជាបាត់បង់ភាពស្របគ្នា  នៅពេល
មាន​ដំណេកខុសពេលវេលា។  ប្រការនេះបកស្រាយនូវមូលហេតុ ដែលនាំឱ្យមនុស្សមានការ
ពិបាកទ្រាំជាខ្លាំង នៅពេលហោះហើរក្នុងរយៈពេលវែង ឬនៅពេលធ្វើការវេនយប់”។

សាស្ដ្រាចារ្យ Derk-Jan Dijk សហការីរបស់បណ្ឌិត Archer  បានអធិប្បាយអំពីផលប៉ះពាល់ខាង
លើថា ជា “ការច្របូកច្របល់”។ លោក Archer បន្ដថា ការពិសោធនេះ បានជួយឱ្យមនុស្សយល់ ច្បាស់អំពីផលអវិជ្ជមាន របស់ការធ្វើការវេនយប់ ការធ្វើដំណើរតាមយន្ដហោះផ្លូវឆ្ងាយ ភាពចាស់
ជរា និងស្ថានភាពដទៃ ក្នុងនោះចង្វាក់របស់ហ្សែន ត្រូវបានបំផ្លាញ។

អ្នកវិទ្យាសាស្ដ្រទទួលស្គាល់ថា   ការច្របូកច្របល់នៃហ្សែន ក្នុងរយៈពេលយូរ  វានឹងនាំឱ្យមាន
បញ្ហា សុខភាពធ្ងន់ធ្ងរ។

 

អត្ថ​បទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ស្វែង​យល់​ពី ប្រវត្តិ​បុណ្យ​ចូលឆ្នាំចិន

ស្ដ្រីយំច្រើនជាងបុរស មកពីហេតុអ្វី?

យុគសម័យ Ice Age ថ្មី ​កំពុងមក​ដល់ ដោយ​​ព្រះ​អាទិត្យ​ អន់​ថយ​កម្លាំង?


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BBC


Tags: Surrey DNA Simon Archer Derk-Jan Dijk sleep