អាមេរិក៖ តាមការស្រាវជា្រវរបស់សាកលវិទ្យាល័យ Oregon បានអោយដឹងថា ថ្មីៗនេះ គេបាន
រកឃើញ DNA របស់មនុស្សដែលមានភាពចាស់បំផុត នៅក្នុងសហរដ្ឋអាមេរិក។ គួរបញ្ចាក់ផង
ដែរថា DNA គឺមានពាក្យពេញថា Deoxyro bonucleic acid វាជាបណ្ដុំ nucleic អាស៊ីតដែលផ្ទុក
ទៅដោយអ៊រម៉ូនជាច្រើន ដែល វាអាចសម្គាល់សារធាតុសេរីរាង្គមនុស្សយើងម្នាក់ៗបាន។
លោក Dannis Jenkins ជាសាស្រា្ដចារ្យផ្នែកបុរាណវត្ថុវិទូនៃសាកលវិទ្យាល័យOregon បានអោយ
ដឹងថា តាមការស្រាវជ្រាវរបស់លោកនៅឯ រោងក្រោមដីមួយមានឈ្មោះថា Oregon Paisley គឺ
លោកបានរកឃើង សារធាតុ DNA ដ៏ចាស់បំផុតរបស់មនុស្សនៅលើពិភពលោក។
លោកបាននិយាយថា៖ មុនការស្វែងរកឃើញ DNA របស់មនុស្ស មនុស្សហាក់ បីដូចជាមិនដឹង
ពីភាពជាក់លាក់នៃសារពាង្គកាយមនុស្សយ៉ាងណានោះទេ។
ការខិតខំប្រឹងប្រែងរបស់អ្នកវិទ្យាសាស្រ្ដបានធ្វើអោយមនុស្សបានដឹងរឿងរ៉ាវជាច្រើនដែលមាន
លើលោកយើងនេះ។
លោកបានបន្ដទៀតថា ការស្វែងរកឃើញ DNA នេះពិតជាមានសារសំខាន់ណាស់ ពីព្រោះវា
បានបញ្ចាក់កាន់តែច្បាស់ អំពីស្ថានភាព ដូចជាការរស់នៅ របស់ប្រជាជនតាំងពីរាប់សិបលាន
ឆ្នាំមុនមកម្លេះ។ ជាឧទាហរណ៍ DNA ដែលបានរកឃើញមនេះ គឺបង្ហាញអំពីរការរស់នៅរបស់
អ្នកស្រុក Oregon តាំងពី ១៤,៣០០ ឆ្នាំមុន។ មនុស្សនេះទៀតសោត គឺគេបរិភោគសាច់សត្វឆៅ
ជាអាហារ៕
ដោយ៖ សារិន
ប្រភព៖ popsci