ព័ត៌មានអន្តរជាតិ ៖ ប្រជាជាតិដែលឆ្លាត គឺអាចធ្វើអោយគុណភាពជីវិតរបស់ពលរដ្ឋខ្លួន មានការប្រ សើរឡើង នេះបើយោងតាមសម្តីរដ្ឋមន្រ្តីបរិស្ថាន ក៏ ដូច ជា គ្រប់គ្រង ធនធានទឹក ប្រទេស សឹង្ហបុរី លោក Vivian Balakrishnan ។
ក្រោយវត្តមាន ចួលរួមក្នុង កម្មវិធីសន្និសិទ ក្រោម ប្រធាន បទ Internet of Things (IoT) Asia ដែល បានធ្វើឡើងកាលពីថ្ងៃពុធ-ព្រហស្បត្តិ៍ កន្លងទៅ នៅក្នុងប្រទេស សឹង្ហបុរី វេជ្ជបណ្ឌិត Balakrishnan បង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន អំឡុងថ្ងៃសុក្រ ទី ១០ មេសា ២០១៥ នេះអោយដឹងថា ៖ សោរគន្លឹះសង្គមនោះ ពុំមែនជាបច្ចេកវិទ្យានោះទេ ប៉ុន្តែ គឺ ជា ការបង្កើតឱកាសអោយប្រជាពលរដ្ឋ មានអន្តរទំនាក់ទំនងជាមួយនឹងគ្នា ក៏ដូចជា បង្កើតសហគមន៍ ដែល មានគុណភាពជីវិតប្រសើរខ្ពស់ ជាការពិត អ្វីដែលលោកបានពណ៌នាខាងលើនេះ គឺនិន្នាការនៃការងាកក្រឡេកទៅវិស័យបច្ចេកវិទ្យា ក៏ដូចជា ដំណោះសា្រយនៃការអភិវឌ្ឍន៍នៅក្នុងតំបន់ រួម មានដូចជា ៖ សេវាផ្ទះសម្បែង សេវាដឹក ជញ្ជូន សេវាសហគមន៍ ក៏ដូចជា សេវាសុខាភិបាលជាច្រើន ។
ឧទាហរណ៍ ជាក់ស្តែង លោកបញ្ជាក់អោយដឹងថា សឹង្ហបុរី នឹងគាំទ្រដល់ការសិក្សាស្រាវជ្រាវក៏ដូចជា អភិវឌ្ឍន៍បច្ចេកវិទ្យា ចូលទៅក្នុង យុគសម័យថ្មី ជាមួយនឹងបណ្តា វិ ទ្យា សា្ថនស្រាវជ្រាវ និងសាលា រៀនរបស់ខ្លួនដែលមានស្រាប់ ។ មិន ត្រឹម តែប៉ុណ្ណោះ លោកបន្តអោយដឹងថា សឹង្ហបុរី នឹងបន្តយក ចិត្តទុកដាក់កម្រិតខ្ពស់ទៅលើឯកជនភាព នៃសុខសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជា សុខសុវត្ថិភាពសង្គម ជាដើម ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA