កុមារាម្នាក់ បានរួចផុតពីសេចក្ដីស្លាប់ បន្ទាប់ពីបានតោងកង់របស់យន្ដហោះដឹកភ្ញៀវមួយគ្រឿង
នៅ នីហ្សេរីយ៉ា ដែលមានការហោះហើររយៈពេល ៣៥នាទី ប៉ុន្ដែកុមារារូបនេះ ត្រូវបានសមត្ថ
កិច្ចចាប់ខ្លួន។
ទំព័រ AP ដកស្រង់សំដីរបស់អ្នកនាំពាក្យនៃក្រុមហ៊ុនអាកាសចរណ៍ Arik Airline ឱ្យដឹងថា ក្រុម
អ្នកដំណើរ និងអ្នកបម្រើនៅលើយន្ដហោះ បានមើលឃើញកុមារាម្នាក់បានរត់សំដៅមកកាន់
យន្ដហោះ នៅពេលវាកំពុងត្រៀមហោះឡើង ចាក់ចេញពីក្រុង Benin មកកាន់ភាគខាងត្បូងនៃ
ប្រទេស នីហ្សេរីយ៉ា កាលពីថ្ងៃទី ២៤សីហា។ ពួកគេបានប្រាប់ដល់អ្នកបើកបរយន្ដហោះអំពី
បញ្ហានេះ ដើម្បីរាយការណ៍ដល់ទីភ្នាក់ងារអាកាសចរណ៍ជាតិ។
កុមារាម្នាក់នេះ ត្រូវបានចាប់ខ្លួន បន្ទាន់ពីបានតោងកង់យន្ដហោះរបស់ក្រុមហ៊ុន Arik Airline
រយៈពេល ៣៥នាទី
ប៉ុន្ដែ បើទោះជាបានដឹងថា កុមារាម្នាក់នេះ កំពុងស្ថិតនៅកន្លែងណាមួយនៃផ្នែកខាងក្រោមរបស់
យន្ដហោះ ក្រុមអ្នកបើកបរ នៅតែសម្រេចចិត្ដបញ្ជាឱ្យយន្ដហោះ ហើរឡើង។ Yakubu Dati អ្នក
នាំ ពាក្យរបស់ទីភ្នាក់ងារអាកាសចរណ៍សហព័ន្ធនីហ្សេរីយ៉ា បាននិយាយថា ៖ “នៅពេលយន្ដ
ហោះបានហោះឡើយ កងកម្លាំងសន្ដិសុខបានធ្វើការត្រួតពិនិត្យ នៅតំបន់ក្នុងព្រលានយន្ដហោះ ប៉ុន្ដែពួកគេមិនបានរកឃើញអ្វីនោះឡើយ”។
នៅពេលយន្ដហោះបានចុះចត នៅរដ្ឋធានី Lagos របស់ នីហ្សេរីយ៉ា ស្រាប់តែគេឃើញកុមារា
ម្នាក់ដែលមានអាយុប្រហែល ១៣ឆ្នាំ លោតចុះពីប្រព័ន្ធកង់របស់យន្ដហោះ ដោយមិនមានរង
របួស អ្វីសោះ ប៉ុន្ដែកុមារានេះក៏ត្រូវសន្ដិសុខរបស់ Arik Airline ចាប់ឃាត់ខ្លួន។
ជាធម្មតា បណ្ដាមនុស្សដែលលួចជិះយន្ដហោះ ដូចជាតោងកង់យន្ដជាដើម គឺមានឱកាសរួចពី
សេចក្ដីស្លាប់បានតិចតួចណាស់ ដោយសារប្រព័ន្ធកង់របស់យន្ដហោះជាកន្លែងមានគ្រោះថ្នាក់។
ប៉ុន្ដែ នៅក្នុងករណីនេះ ក្រុមហ៊ុន Arik Airline ឱ្យដឹងថា ក្មេងប្រុសដែលមានសំណាងនៅមាន
ជីវិតនេះ គឺដោយសារតែជើងហោះហើរនេះ មានរយៈពេលត្រឹមតែ ៣៥នាទីប៉ុណ្ណោះ ហើយយន្ដ
ហោះនេះក៏មិនបានបង្កើនកំពស់របស់វាដល់ជាង ៧,៦០០ម៉ែត្រនោះដែរ។
គួររំឭកថា កាលពីខែមុន សាកសពរបស់មនុស្សម្នាក់ដែលគេជឿថា បានលួចជិះយន្ដហោះ
ដោយតោងកង់ដូចគ្នានេះ បានធ្លាក់ពីយន្ដហោះរបស់ក្រុមហ៊ុន Air France មកលើប្រទេស
សាធារណរដ្ឋ នីហ្គឺរ (Niger) នៅអាហ្វ្រិកខាងលិច។
កាលពីខែកញ្ញា ឆ្នាំ ២០១២ សាកសពរបស់កម្លោះម្នាក់ ក៏បានធ្លាក់ចុះមកលើដងផ្លូវក្នុងក្រុង
London ភាគខាងត្បូង។ បុរសនេះត្រូវគេស្គាល់ថា មានឈ្មោះ Jose Matada អាយុ ២៦ឆ្នាំ នៅ
Mozambique មានបំណងធ្វើដំណើរដោយខុសច្បាប់ដើម្បីស្វែងរកជីវិភាពថ្មីនៅប្រទេសអឺរ៉ុប។
នគរបាលឱ្យដឹងថា បុរសនេះបានធ្លាក់ចុះពីកង់យន្ដហោះ នៅពេលយន្ដហោះត្រៀមចុះចតនៅ
ឯព្រលានយន្ដហោះ London Heathrow ។
ដោយ ៖ តារា
ប្រភព ៖ AP/ thenews