CamNews

មិនគួរឲ្យជឿ 

បងស្រី សុខចិត្ត លះបង់ព្រហ្មចារី រៀបការ ជាមួយបុរសណាក៏បាន ជាថ្នូរលុយមួយចំនួន ជួយប្អូនកើតមហារីក

ស្ទើរតែមិនគួរអោយជឿ ៖ ស្ថិតនៅក្នុងវ័យទើបតែ ២៤​ ឆ្នាំ បងស្រី វ័យក្មេងម្នាក់ គ្រងឈុតអាពាហ៍ពិពាហ៍ នោះបានកាន់ស្លាកសញ្ញា មានជាការគូសបញ្ជាក់យ៉ាងច្បាស់អោយដឹងថា នាងសុខចិត្ត  រៀបការជាមួយ នឹងបុរសណាមួួយក៏បាន អោយតែគាត់មានលទ្ធភាពក្នុងការចេញថ្លៃជួយព្យាបាលជម្ងឺ  មហារីករបស់ប្អូន ប្រុសខ្លួន មានតម្លៃ ៦៥,០០០ ដុល្លារ សឹង្ហបុរី ។


សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ប្អូនប្រុសរបស់នាង ទទួលរងជម្ងឺមហារីកគ្រាប់ឈាម ខណៈពួក គេមានផលវិបាកជាខ្លាំង ក្រោយពីធ្វើការវះកាត់ ទាក់ទិននឹងបញ្ហាចម្បង កញ្ជប់ថវិការ ។ចាប់តាំងពីសមា ជិកក្រុមគ្រួសារគ្មានលទ្ធភាព ក្នុងការចំ​ណាយថ្លៃព្យាបាល   នារីជាបងស្រីម្នាក់នេះ   បាន សុខ ចិត្ត គ្រង សម្លៀកបំពាក់ជាឈុតមង្គលការ ដោយមានការចែករំលែកព័ត៌មានផ្ទាល់ខ្លួន   របស់នាង តាមរយៈស្លាក សញ្ញា អមជាមួយនឹង ឃ្លា "សុខចិត្ត រៀបការជាមួយនឹងបុរសណាមួយក៏បានអោយតែគាត់មានលទ្ធភាព ក្នុងការជួយចេញថ្លៃព្យាបាលប្អូនប្រុស" នៅឯស្ថានីយ៍រថភ្លើង Kunming ខេត្ត  យូណាន ប្រទេសចិន នេះ បើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន   សឹង្ហបុរី អាស៊ីវ័ន និង ពីគេហ ទំព័រសារព័ត៌មានចិន news.qq.com ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong