ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរ
ទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃម្សិលមិញនេះ បានគូសបញ្ជាក់អោយ
ដឹងថា ទីក្រុងបុរាណដែលបានបាត់លាក់ខ្លួនពួនអាត្មា កាលពី ១,២០០ ឆ្នាំមុន ត្រូវបាន
រកឃើញសាជាថ្មី នៅក្នុងព្រៃក្រាស់ លើភ្នំគូលេន ប្រទេសកម្ពុជា ដោយក្រុមអ្នកវិទ្យា
សាស្រ្តបុរាណវិទូ អូស្រ្តាលី បន្ទាប់ពីមានការប្រើបច្ចេកវិទ្យាទំនើបស្កេន ( by archaeologi-
sts using laser scanning technology) ។
គួរបញ្ជាក់ផងដែរថា ទីក្រុងបុរាណមួយនេះ គឺផ្សាភ្ជាប់ជាមួយនឹងទីក្រុងអង្គរដ៏ល្បីល្បាញ
នៃយើង ត្រូវបានរកឃើញ បន្ទាប់ពីមានការរុករក ស្រាវជ្រាវ ស្របជាមួយនឹងការប្រើ
បច្ចេកវិទ្យាទំនើបទៀតនោះ រាល់ភស្តុតាងដែលនៅក្នុងនោះ រួមមាន ព្រែកជីក សំណង់
ប្រាសាទបុរាណ ត្រូវបានបង្ហាញនឹងបានបញ្ជាក់អោយដឹង។
គួររំឭកផងដែរថា ការរកឃើញទីក្រុងបុរាណមួយនេះ គឺត្រូរបានប្រកាសផ្សាយជាផ្លូវការ
អោយដឹងពី journal Proceedings of the National Academy of Sciences ។ លើសពីនេះ
ទៅទៀត ប្រភពសារព័ត៌មានដដែលបន្ថែមអោយដឹងផងដែរថាទីក្រុងបុរាណមហេន្ទ្របវ៌ត
ត្រូវបានរកឃើញ នៅក្នុងតំបន់ព្រៃក្រាស់ លើភ្នំគូលេន ខេត្តសៀមរាបប្រទេសកម្ពុជា
ចម្ងាយប្រមាណជាង ៤០ គម ភាគខាងជើង តំបន់អង្គរ ។ ជ្រាបកាន់តែច្បាស់ ថាតើក្រុម
អ្នកវិទ្យាសាស្រ្តបុរាណវិទូ ធ្វើការរុករកឃើញនូវទីក្រុងបុរាណមួយនេះបានយ៉ាងណានោះ
តាមដានទស្សនាវីដេអូ ខាងក្រោមនេះទាំងអស់គ្នាណា ៖