ព័ត៌មានអន្តរជាតិ ៖ សារព័ត៌មានចិន ចេញផ្សាយ សម្រង់អត្ថបទសារព័ត៌មាន អោយដឹងថា ក្រុម បុរស ៥ នាក់ ត្រូវបានមន្រ្តីមានសមត្ថកិច្ច ធ្វើការចាប់ ឃាត់ខ្លួន ពាក់ព័ន្ធ នឹងការតវ៉ាទាំងអាក្រាត កាយរបស់ពួកគេ នៅពីមុខក្លោងទ្វារ តុលាការ កំពូលចិន Hunan Provincial Higher People នា ព្រឹកថ្ងៃច័ន្ទ កន្លងទៅ។
ក្រុមអ្នកធ្វើដំណើរឆ្លងកាត់ តុលាការខាងលើ ពិតជា មា ន ភាព ស្រឡាំងកាំងជាខ្លាំង ជាមួយនឹង ករណីដ៏កម្រ ក្នុងការធ្វើការតវ៉ា លើកនេះ ជាមួយនឹងការដៃកាន់ បដា ប៉ុន្តែ បុរស ៥ នាក់ នោះតវ៉ា ទាំងអាក្រាតកាយទៅវិញ ។ ក្នុងរយៈពេលដ៏ខ្លី ពោល រយៈពេលត្រឹមតែ ២០ នាទីក្រោយ បន្ទាប់ពី ពួកគេតវ៉ាទាំងអាក្រាតកាយយ៉ាងដូច្នេះ មន្រ្តីពីស្ថាប័នតុលាការខាងលើ បានចេញបទអន្តរាគមន៍ ធ្វើការចាប់ឃាត់ខ្លួនរបស់ពួកគេ ។
ក្រោយពីប្រជុំរូបភាព អាក្រាតកាយ នៃក្រុមបុរសទាំងនេះ សាយភាព តាមបណ្តាញអ៊ិនធើណេត តុលាការកំពូលចិន Hunan Higher People បង្ហោះ ផ្សាយ នៅលើទំព័រ Weibo របស់ខ្លួន បញ្ជាក់ ប្រាប់ ពីដំណើរដើមទង នៃ ក្រុមបុរសតវ៉ាទាំង អាក្រាត កាយនេះ អោយដឹងថា ពួកគេគឺជា ក្រុម មួយ ពីក្រុមបុរស ចំនូន ១០ នាក់ ដែលត្រូវបានលោក Li Tianming ជួលមកអោយធ្វើ ការតវ៉ា នៅ មុខតុលាការ ពាក់ព័ន្ធនឹងរឿងក្តីលោក Li មានការស៊ូក្តីប្រឆាំងទៅនឹងជម្លោះ គម្រោងអភិវឌ្ឍន៍ទឹក ភ្លើង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អេសអិចអិល